ចោរសៀម លួចសាហាវខ្លាំងណាស់ បង្ហូរប្រេងចេញ បន្លំដាក់ទឹកចូល១២ម៉ឺនលីត្រ

រាជធានីបាងកក៖ ប៉ូលិសខេត្តឈុនបុរី បានឃាត់ខ្លួនអ្នកបើករថយន្ដដឹកប្រេងចំនួន៣នាក់ ក្រោមការចោទប្រកាន់ពីបទលួចប្រេងម៉ាស៊ូត ដែលមានតម្លៃជាង៣,៦លានបាត (លុយថៃ) ឬស្មើនឹងប្រហែលជាង ១១៤ ៧០០ដុល្លាអាមេរិក។ នេះបើតាមសារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khaosod បានផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦។

ប៉ូលិសថៃ បានចោទប្រកាន់ដល់អ្នកបើកបរទាំង៣នាក់នេះ ថា ពួកគេបានបង្ហូរប្រេងម៉ាស៊ូតចេញ ហើយបន្លំដាក់ទឹកជំនួសវិញ នៅមុនពេលពួកគេដឹកទឹកនោះ ទៅកាន់កន្លែងខួងប្រេង នៅឈូងសមុទ្រ។

បើតាមរបាយការណ៍របស់ប៉ូលិស បានឲ្យដឹង ថា លោក ថាណាផន ឧត្ដមរ៉ាត់នុគុលឆៃ (Thanaporn Udomratnukulchai) អាយុ៣៥ឆ្នាំ ជាអ្នកគ្រប់គ្រងនូវការដឹកជញ្ជូនរបស់ក្រុមហ៊ុន Pattamwat Petroleum Co., Ltd. (ផាតថាមវ៉ាត់ ផេត្រូលៀម ខូអិលធីឌី) កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានដាក់ពាក្យបណ្ដឹង ទៅជូនលោកវរសេនីយ៍ទោ ណាថាពង់ កាន់ផាណារ៉ាត (Natthapong Kanpanarat) អធិការប៉ូលិសស្រុកសាតថាហ៊ីប (Sattahip) ដោយបានចោទប្រកាន់ដល់អ្នកបើកបរទាំងនេះ ថា បានបង្ហូរប្រេងឥន្ធនៈចេញពីរថយន្តដឹកប្រេង ចំនួន៣គ្រឿង ដែលរថយន្ដនីមួយៗ មានផ្ទុកប្រេងម៉ាស៊ូត ចំនួន ៤២ ០០០ លីត្រ ហើយរថយន្ដទាំង៣គ្រឿង មានប្រេងម៉ាស៊ូត សរុប ១២៦ ០០០ លីត្រ ដែលមានតម្លៃស្មើនឹង ៣,៦៥ លានបាត ឬស្មើនឹងជាង១១៤ ០០០ដុល្លារអាមេរិក។

ប្រេងម៉ាស៊ូតទាំងនេះ ត្រូវបានគេគ្រោងនឹងបញ្ជូនទៅកប៉ាល់ ដែលនឹងចេញដំណើរទៅកន្លែងខួងប្រេង នៅឯកំពង់ផែជុកសាមេត (Juk Samet) ស្ថិតក្នុងស្រុកសាថាហ៊ីប ខេត្តឈុនប៊ូរី (CHONBURI)។ ប៉ុន្ដែនាវិកនៅលើកប៉ាល់ បានត្រួតពិនិត្យប្រេងម៉ាស៊ូតនោះ ក៏រកឃើញ ថា រថយន្ដដឹកប្រេងទាំង៣គ្រឿងនោះ មានសុទ្ធតែទឹក ដោយអត់មានប្រេងម៉ាស៊ូតសោះឡើយ។

ក្រោយពេលទទួលបានពាក្យបណ្ដឹងរួច ប៉ូលិស បានក៏បានឃាត់ខ្លួនអ្នកបើករថយន្ដទាំង៣គ្រឿង នាំទៅចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង