គណបក្សនយោបាយមួយចំនួនរបស់ថៃ កំពុងធ្វើពុតភ័យ​​ពីភូមា ដណ្ដើមកាន់កាប់ទឹកដីសៀម

រាជធានីបាងកក៖ ស្របពេលទាហានសៀម កំពុងតែដើរទន្ទានកាន់កាប់ទីតាំងមួយចំនួន ស្ថិតនៅលើបូរណភាពទឹកដីរបស់កម្ពុជា ចាប់តាំងពីក្រោយបទឈប់បាញ់ទាំង២លើក ចន្លោះពីថ្ងៃទី២៤ដល់២៨ ខែកក្កដា និង ចន្លោះពីថ្ងៃទី៧ដល់២៧ ខែធ្នូ ឆ្នាំ២០២៨ រហូតមក ឥឡូវគណបក្សនយោបាយរបស់ថៃ កំពុងតែប្រើប្រាស់យុទ្ធនាការរបស់ខ្លួន នៅក្នុងការព្រួយបារម្ភ អំប្រជាជនភូមា អាចនឹងច្បាមយកទីតាំងមួយចំនួន នៅលើបូរណភាពទឹកដីរបស់ថៃ។

សារព័ត៌មានជាភាសាអង់គ្លេសរបស់ថៃ Khaosod បានផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ថា គណបក្សភក្ដីថៃ បានផ្សាយនូវឃ្លីបវីដេអូមួយ អំពីយុទ្ធនាការ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ ថ្ងៃអង្គារ ជាមួយនឹងការសន្យា ថា ប្រសិនបើគណបក្សរបស់ខ្លួន បានឈ្នះឆ្នោត ខ្លួនត្រូវតែចាត់វិធានការបង្ក្រាបទៅលើអង្គការក្រៅរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅលើទឹកដីថៃ ដែលកំពុងតែធ្វើការ សម្រាប់សិទ្ធិការងាររបស់ពលករចំណាកស្រុកភូមា នៅក្នុងប្រទេសថៃ និងជួយពួកគេក្នុងការបង្កើតសហជីពការងារ។ ទន្ទឹមគ្នានេះដែរ គណបក្សអភិរក្សនិយមមួយនេះ ក៏បានលើកឡើង អំពីការភ័យខ្លាច ទៅលើប្រជាជនមីយ៉ាន់ម៉ា ដណ្តើមយកទឹកដីមួយចំនួនរបស់ប្រទេសរបស់ថៃ ផងដែរ។

គណបក្សភក្ដីថៃ បានបញ្ជាក់ ថា ឥឡូវ មានគណបក្សនយោបាយថៃ ចំនួន២ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ បាននិងកំពុងតែគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលទាំងនេះ។ គណបក្សមួយនេះ ក៏បានប្រៀបធៀបស្ថានភាព ទៅនឹងប្រទេសនៅអឺរ៉ុប ដែលមានចំនួនជនចំណាកស្រុកមូស្លីមច្រើនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង