តើសហរដ្ឋអាមេរិក ក្លាយជាកូនបំណុលរបស់ប្រទេសណាខ្លះ?
រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីបើបច្ចុប្បន្ន សហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និង យោធា ក៏ពិតមែន ប៉ុន្ដែសហរដ្ឋអាមេរិក ក៏នៅតែកូនបំណុលរបស់ប្រទេសជាច្រើន ជាមួយនឹងប្រាក់បំណុលសរុប រហូតដល់ ៣៦,៦ពាន់ពាន់លាន ឬទ្រីលលានដុល្លារអាមេរិក។

បើតាមសារព័ត៌មាន The Daily Digest (ឌឺ ដេលី ឌីហ្គេស្ដ) បានផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលកន្លងទៅថ្មីៗនេះ បានសង្កត់ធ្ងន់ អំពីតួលេខ នៃប្រាក់បំណុលជាតិ ដែលសហរដ្ឋអាមេរិក បានជំពាក់បរទេស។ បន្ថែមពីលើនេះ លោកប្រធានាធិបតី បានស្នើឡើង ថា សហរដ្ឋអាមេរិក អាចពិចារណា មិនសងបំណុលមួយផ្នែក ដល់ប្រទេសដែលកាន់ប័ណ្ណរបស់រតនាគារ នៃសហរដ្ឋអាមេរិក។
