ប្រធានាធិបតី ត្រាំ កំពុងសម្លឹងមើលពីការផ្ដួលរំលំរបបគ្រង់គ្រង នៅប្រទេសអ៊ីរ៉ង់
រដ្ឋធានីតេអ៊ីរ៉ង់៖ ប្រធានាធិបតីសហរដ្ឋអាមេររិក លោក ដូណាល់ ត្រាំ កំពុងតែដាក់ទម្ងន់យ៉ាងខ្លាំងទៅលើជម្រើសជាច្រើន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយរាប់បញ្ចូលទាំងការកំណត់គោលដៅ វាយប្រហារទៅលើកងកម្លាំសន្ដិសុខ និង ក្រុមមេដឹកនាំ នៃរបបគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ សម្រាប់ជួយបំផុដល់ក្រុមបាតុករឲ្យលុកលុយ ទៅលើអគារនានារបស់រដ្ឋាភិបាល។ នេះបើតាមសារព័ត៌មានរបស់អង់គ្លេស Daily Mail បានផ្សាយ កាលពីយប់ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦។


ប្រភពចំនួន២របស់សហរដ្ឋអាមេរិក ដែលដឹងអំពីកិច្ចពិភាក្សាស្រដៀងគ្នានេះ បានលើកឡើង ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់បង្កើតលក្ខខណ្ឌ សម្រាប់ការផ្លាស់ប្តូររបបគ្រប់គ្រង នៅប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបង្រ្កាបយ៉ាងឃោរឃៅ ប្រឆាំងនឹងចលនាតវ៉ា នៅទូទាំងប្រទេស កាលពីដើមខែមករា កន្លងទៅនេះ ដោយបានសម្លាប់មនុស្ស រាប់ពាន់នាក់។ ប្រភពទាំង២នោះ បានអះអាងទៀត ថា ដើម្បីធ្វើដូច្នេះទៅបាន គឺលោកប្រធានាធិបតី ត្រាំ កំពុងតែសម្លឹងមើលជម្រើសជាច្រើនផ្សេងទៀត សម្រាប់ការវាយប្រហារ ទៅលើមេបញ្ជាការនានា និង ក្រុមទីភ្នាក់ងារជាច្រើនទៀតរបស់រដ្ឋាភិបាលអ៊ីរ៉ង់ តាមអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាត់ទុកពួកគេទាំងនោះ ជាអ្នកទទួលខុសត្រូវ ចំពោះអំពើហិង្សា ដែលបានកើតឡើង កាលពីពេលថ្មីៗ ហើយវាជាការផ្ដល់នូវទំនុកចិត្ត ដល់ក្រុមអ្នកតវ៉ា អាចលុកលុយទៅលើអគារនានារបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ និង កម្លាំងសន្តិសុខរបស់ពួកគេ។
