ម៉ាឡេស៊ី រឹបអូសប្រេងឆៅពីកប៉ាល់ដឹកប្រេង មានតម្លៃជិត១៣០លានដុល្លារ

រាជធានីគួឡាឡាំពួរ៖ កប៉ាល់ដឹកប្រេងឆៅចំនួន២គ្រឿង បានបោះយុថ្កា នៅក្នុងសមុទ្រ ហើយត្រូវបានអាជ្ញាធរ​​ម៉ា​ឡេស៊ី​ រឹបអូស​​​ ​មានតម្លៃចំនួន១២៩,៩ លាន​ដុល្លារ ដោយសារ​មានការសង័្សយ អំពីការ​​ផ្ទេរ​ប្រេង ​ដោយ​ខុស​ច្បាប់​។ នេះបើតាមគេហទំព័រទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦។​

ទីភ្នាក់ងារអនុវត្តដែនសមុទ្រម៉ាឡេស៊ី បានបញ្ជាក់ ​កាលពីថ្ងៃសៅរ៍ (៣១ មករា) ថា កប៉ាល់ដឹកប្រេងចំនួន២គ្រឿង ដែលសង្ស័យពីការផ្ទេរប្រេងឆៅ ពីកប៉ាល់ទៅកប៉ាល់ ដោយខុសច្បាប់ មានតម្លៃជាង៥១២ លានរីងហ្គីដ (លុយម៉ាឡេស៊ី) ឬស្មើនឹង​១២៩,៩ លានដុល្លារ ត្រូវបានរឹបអូស នៅចម្ងាយប្រហែលជិត៤០គីឡូម៉ែត្រ នា​​​ភាគលិច នៃទីក្រុងមូកាហែដ (Muka Head) រដ្ឋ ផេណាង (Penang) កាលពីសប្តាហ៍មុន។ កប៉ាល់ដឹក​ដឹកប្រេង​រឹបអូសបាន ដែលមានតម្លៃ ៧១៨លុយរីងហ្គីដ ​ដោយ​​សមាជិកនាវិកជនជាតិចិន ភូមា អ៊ីរ៉ង់ ប៉ាគីស្ថាន និងឥណ្ឌា ចំនួន៥៣​នាក់។

ទីភ្នាក់ងារម៉ាឡេស៊ី បានបញ្ជាក់ ​ថា កាពីទែនទាំងពីរកប៉ាល់២គ្រឿង ត្រូវបានចាប់ខ្លួន និងប្រគល់ទៅឱ្យមន្ត្រីស៊ើបអង្កេតដែនសមុទ្រ នៃរដ្ឋផេណាង​៕

អត្ថបទដែលជាប់ទាក់ទង