ពិភពលោក នឹងឈានទៅរកថ្ងៃអវសានឬ ក្រោយប្រទេសមហាអំណាចលែងអនុវត្ដសន្ធិសញ្ញាញូវស្ដាត​?

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលពិភពលោក កំពុងតែតានតឹងជាមួយនឹងភូមិសាស្ដ្រនយោបាយ រវាង​ប្រទេសមហាអំណាចនោះ សន្ធិសញ្ញាកាត់បន្ថយអាវុធ​​យុទ្ធសាស្រ្ដថ្មី ក៏ឈានដល់ពេលវេលាផុតកំណត់ ឬអស់សុពលភាព ហើយនេះជាសញ្ញាដ៏គ្រោះថ្នាក់បំផុតរបស់ភពផែនដី អំពីការប្រកួតប្រជែង អំពីអាវុធនុយក្លេអ៊ែរជាថ្មី ចាប់តាំងពី​សង្គ្រាមត្រជាក់ រហូតមក។

រព័ត៌មានរបស់កូរ៉េខាងត្បូង The Chosun Daily (ឌឺ ចូស៊ុន ដេលី) បានផ្សាយ នៅថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ហៅកាត់ New START (ញូវស្ដាត) ដោយបានកំណត់ អំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ និង ប្រព័ន្ធចែកចាយ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែល​​​ប្រទេសមហាអំណាចយោធាកំពូលទាំងពីរនេះ មានអាវុធមហាប្រល័យលោក ស្មើនឹងប្រហែល៩០ភាគរយ នៃអាវុធនុយក្លេអ៊ែររបស់ពិភពលោក។ នឹង​​ផុតកំណត់ នៅត្រឹមថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៦​។ ការអនុវត្តសន្ធិសញ្ញា New START បានចាប់ផ្តើមថយចុះ ចាប់តាំងពី​ទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្រោយពេលរដ្ឋាភិបាលក្រុងមូស្គូ បានចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

ស្របគ្នានេះដែរ ​ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានព្រមាន ថា៖«បណ្តាញសុវត្ថិភាព សម្រាប់អាវុធនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែល​បានរក្សា​ អស់រយៈពេលជាង៥០​ឆ្នាំ ចាប់តាំងពីសង្រ្គាមត្រជាក់ រហូតមក កំពុងតែរលាយបាត់ទៅវិញ។ អវត្តមាន នៃក្របខ័ណ្ឌសន្ធិសញ្ញានេះ​​ អាចនឹងនាំឱ្យមានភាពវឹកវរ ចំពោះការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ជាថ្មី ដោយមានការជាប់ពាក់ព័ន្ធនឹងប្រទេសនានា ដូចជា ប្រទេសចិន…ជាដើម នឹងនាំ​ទៅរក​អស្ថិរភាព​ខ្លាំង ដល់សន្តិសុខរបស់ពិភពលោកទាំងមូល។​​

ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ក្លាយជាចំណុចកណ្តាល នៃការបញ្ជាទិញនុយក្លេអ៊ែរជាសកល អស់រយៈពេលជាយូរមកហើយ ក្រោយការបញ្ចប់​វិបត្ដិនុយក្លេអ៊ែរនៅគុយបា កាលពីឆ្នាំ១៩៦២​រហូតមក។ សហរដ្ឋអាមេរិក និងរុស្ស៊ី (បន្ទាប់ពីសហភាពសូវៀត) បានចុះហត្ថលេខាលើកិច្ចពិភាក្សាកម្រិតអាវុធយុទ្ធសាស្ត្រ ​SALTI (សល ១) នៅក្នុងឆ្នាំ១៩៧២​។ ក្នុងរយៈពេលប្រាំទសវត្សរ៍បន្ទាប់ សហរដ្ឋអាមេរិក និង រុស្ស៊ី បានបន្ត​រឹតបន្តឹង និង​កាត់បន្ថយអាវុធនុយក្លេអ៊ែរ រវាងប្រទេសមហាអំណាចទាំង២​ តាមរយៈកិច្ចព្រមព្រៀងនានា ដូចជា៖ សល II ១៩ (SALT II 19), ស្ដាត ១៩ (START 19) និង សន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រ នាឆ្នាំ២០០៣ ជាដើម​។​

សន្ធិសញ្ញា New START ត្រូវបាន​ចុះហត្ថលេខា នៅទីក្រុងប្រាកា (Prague) ប្រទេសឆែក នាឆ្នាំ២០១០​​​ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev)។ សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ដនេះ បានរារាំងដល់ប្រព័ន្ធចែកចាយនុយក្លេអ៊ែររបស់ប្រទេសមហាអំណាចទាំងពីរ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs), មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBMs) ​​និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ…ជាដើម​។ ជាលទ្ធផល នៃសន្ធិសញ្ញានេះ ការស្តុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភពលោក ដែលបានឡើងដល់កម្រិតខ្ពស់ រហូតចំនួន ​៧0 ​000 គ្រាប់ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ក៏​បានថយចុះមក​នៅត្រឹម១២ 000គ្រាប់។​

ទោះយ៉ាងណាក៏ដោយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចាប់តាំងឆ្នាំ២០២២ រហូតមក បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងដល់រសន្ធិសញ្ញា New START ។ ប៉ុន្ដែកាលពី​​ឆ្នាំ២០២៣ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានប្រកាសផ្អាកសន្ធិសញ្ញានេះ ដោយបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច អំពីសកម្មភាពបង្កអរិភាព មកលើ​រុស្ស៊ី ជាមួយនឹងការ​គាំទ្រអ៊ុយក្រែន។ អាមេរិក ​បាន​ឆ្លើយតប ​ដោយ​បញ្ឈប់​ការចែករំលែក​ព័ត៌មាន ​អំពី​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី។ ធាតុសំខាន់ៗ នៃ New START ដូចជា ការត្រួតពិនិត្យ នៅនឹងកន្លែង និងការផ្លាស់ប្តូរព័ត៌មាន បានក្លាយជាលែងប្រើ អំពីចំណុចទាំងនោះ។ តើនេះជាថ្ងៃអវសានរបស់​​ភពផែនដីឬ ក្រោយប្រទេសមហាអំណាចទាំង២ លែងអនុវត្ដសន្ធិសញ្ញាអាវុធមហាប្រល័យលោក?  ហើយថា តើវាជាការរត់ប្រណាំងអាវុធអាវុធនុយក្លេអ៊ែរ​ជាថ្មីឬ?

អត្ថបទដែលជាប់ទាក់ទង