ជនជាតិទមិឡ ចាប់ផ្ដើមពិធីបុណ្យដ៏ចម្លែករបស់ខ្លួន
រដ្ឋធានីញូវដេលី៖ ជនជាតិទមិឡ ដែលរស់នៅក្នុងប្រទេសស្រីលង្កា និង ឥណ្ឌា តែងតែប្រារព្ធពិធីបុណ្យប្រចាំឆ្នាំរបស់ពួកគេ ឈ្មោះ ថៃភូសាម (Thaipusam) ដែលជាពិធីបុណ្យមួយរបស់សាសនាហិណ្ឌូ ហើយត្រូវប្រារព្ធឡើង នៅថ្ងៃពេញបូណ៌មីដំបូង តាមខែជនជាតិទមិឡ ហើយការធ្វើពិធីបុណ្យនេះឡើង ក៏ជាការរម្លឹកដល់ជ័យជម្នះរបស់ព្រះហិណ្ឌូ Murugan លើបិសាច Surapadman ។
បើតាមជនជាតិទមិឡ បានឲ្យដឹង ថា ថ្ងៃនេះ ជាពិធីបុណ្យ Thaipusam ដែលជាពិធីបុណ្យដ៏ល្អមួយ ឧទ្ទិសដល់ព្រះជាម្ចាស់ Murugan ដែលជានិមិត្តរូប នៃការជឿជាក់លើជំនឿ និង ការលះបង់។ អ្នកកាន់សាសនាហិណ្ឌូ បានបង្ហាញ អំពីការលះបង់ និងកម្លាំងឥតងាករេ តាមរយៈការដង្ហែរបស់ពួកគេ និង ការប្រកាន់របស់អ្នកមានជំនឿ លើ Kavadis។
សូមឲ្យថៃភូសា នាំមកនូវពរជ័យដល់អ្នកដែលគោរពប្រតិបត្តិ។ សូមជូនពរអ្នកកាន់សីលទាំងអស់ជួបតែសេចក្តីសុខចម្រើន៕