អង្គការណាតូ ចាប់ផ្ដើមប្រតិបត្ដិការ នៅតំបន់អាក់ទិក

​​ទីក្រុងប៊្រុសសែលស៍ (Brussels)៖ មហិច្ឆតារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងការកញ្ឆក់​យក​ហ្គ្រីនឡែនដ៍ (Greenland) ដែលមានទំហំជាង២លានគីឡូម៉ែត្រការ៉េ ចេញពីដៃរបស់ដាណឺម៉ាក បានធ្វើឲ្យការរង្គោះរង្គើយ៉ាងខ្លាំង នៅក្នុងចំណោមសម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង អង្គការណាតូ ប៉ុន្ដែឥឡូវ អង្គការសម្ពន្ធមិត្តយោធាអន្ដររដ្ឋាភិបាលឆ្លងទ្វីបមួយនេះ កំពុងតែកំណត់ផែនការបេសកកម្មរបស់ខ្លួន នៅលើមហាកោះយក្សរបស់ពិភពលោកមួយនេ។

​បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអាល្លឺម៉ង់ DW បានផ្សាយ នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា​ អង្គការណាតូ កាលពីថ្ងៃអង្គារ បានបញ្ជាក់​ ថា៖«ផែនការនានារបស់អង្គការសម្ពន្ធមិត្តយោធាអន្ដររដ្ឋាភិបាលឆ្លងទ្វីបអាត្លង់ទិក កំពុងតែដំណើរការ សម្រាប់បេសកកម្ម នៅតំបន់អាក់ទិក នៅក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ។ វិធានការទាំងនេះ បានកើតឡើង  បន្ទាប់ពីលោកប្រធានាធិបតី​ ដូណាល់ ត្រាំ បានបំភ័ន្ដ​​ដល់សម្ពន្ធភាពជាយុទ្ធសាស្ត្រ ជាមួយនឹងការ​អះអាង ថា សហរដ្ឋអាមេរិក ត្រូវការគ្រប់គ្រងកោះហ្គ្រីនឡែនដ៍ ដើម្បីបញ្ចៀសនូវការព្រួយបារម្ភ លើ​សន្តិសុខជាតិរបស់ខ្លួន ដោយ​មិនបានបញ្ជាក់ ថា មកពី​រុស្ស៊ី និងចិនឬចិននោះឡើយ។

លោក អូទីន អូដូនណែល (Martin O’Donnell) អ្នកនាំពាក្យជាន់ខ្ពស់ នៃ​ទីស្នាក់ការ​កណ្ដាលរបស់អង្គការណាតូ ដែលជាសម្ពន្ធមិត្ត​នៃប្រទេសមហាអំណាចអឺរ៉ុប បានប្រាប់ដល់អ្នកយកព័ត៌មាន ថា៖«សកម្មភាពបង្កើនការប្រុងប្រយ័ត្នរបស់អង្គការណាតូ នឹង​ពង្រឹងបន្ថែមទៀតនូវឥរិយាបថរបស់ខ្លួន នៅ​តំបន់អាក់ទិក និង មានការប្រុងជើងការ​ខ្ពស់បំផុត​។ ប៉ុន្ដែអ្នកនាំពាក្យរូបនេះ ​​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែមនោះ​ទេ ​ព្រោះ​ផែនការនេះ​ទើបនឹង​ចាប់ផ្តើម។

ទន្ទឹមគ្នានេះ អង្គការណាតូ ក៏បាន​បង្ហាញច្បាស់ ​ថា​តើ​សមយុទ្ធនេះ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីណានោះឡើយ។ បច្ចុប្បន្ន ប្រទេសដាណឺម៉ាក កំពុងតែដឹកនាំសមយុទ្ធរបស់អង្គការណាតូ​ ​បន្ដធ្វើ​ នៅលើកោះហ្គ្រីនឡែនដ៍ តាមអ្វីដែលគេហៅឈ្មោះ «ប្រតិបត្ដិការតស៊ូអាក់ទិក»​។

ទស្សនាវដ្តីរបស់អាល្លឺម៉ង់ ​Spiegel (ស្ពែហ្គេល) បានរាយការណ៍មុនដំបូង​អំពីផែនការនេះ​ ថា​មេបញ្ជាការរបស់អង្គការអង្គការណាតូ គឺ​ឧត្តមសេនីយ៍កងទ័ពសហរដ្ឋអាមេរិក លោក អាឡិក្សឹស ជី.ហ្គ្រីនខេវិច (Alexus G. Grynkewich) បានបញ្ជាឱ្យមានផែនការជាក់ស្តែង ចាប់ផ្តើមសម្រាប់បេសកកម្មមួយ ឈ្មោះ​ សែនទ្រីអាក់ទិក​ (Arctic Sentry)។

ទស្សនាវដ្ដីដដែលនេះ បានរាយការណ៍ទៀត ថា ក្រុមរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អង្គការណាតូ អាចជួបប្រជុំគ្នា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នៅទីក្រុងប៊្រូសសែលស៍ (Brussels) សម្រាប់ការពិគ្រោះយោបល់លើផែនការបឋម នៃប្រតិបត្តិការនេះ។​

​ដោយឡែក អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតតេ (Mark Rutte) បានបញ្ជាក់ ថា គាត់បានឈានដល់កិច្ចព្រមព្រៀង ក្រោម​ក្របខ័ណ្ឌ​ដែលនឹងធានាផលប្រយោជន៍របស់សហរដ្ឋអាមេរិក ហើយហាក់ដូចជា បដិសេធ ចំពោះការគំរាមកំហែងរបស់លោកប្រធានាធិបតី ក្នុងការប្រើប្រាស់កម្លាំង។ ប្រមុខអង្គការណាតូ ក៏បានសង្កត់ធ្ងន់ ថា គាត់បានពិភាក្សាជាមួយលោកប្រធានាធិបតី ត្រាំ អំពីរបៀបដែលសម្ពន្ធមិត្តណាតូ អាចធ្វើការរួមគ្នា ដើម្បីធានាសន្តិសុខតំបន់អាក់ទិក។​

ដោយឡែក លោក ហ្សង់ ហ្វ្រេដេរីក នៀលសេន (Jens-Frederik Nielsen) នាយករដ្ឋមន្រ្ដីកោះហ្គ្រីនឡែនដ៍ កាលពីថ្ងៃចន្ទ បានព្រមាន ថា សហរដ្ឋអាមេរិក នៅតែបន្តស្វែងរក​ផ្លូវទៅកាន់ភាពជាម្ចាស់ និងការគ្រប់គ្រងនៅលើហ្គ្រីនឡែនដ៍របស់ខ្លួន​​៕

អត្ថបទដែលជាប់ទាក់ទង