តើប្រទេសណា ផលិតអ៊ុយរ៉ាញ៉ូមច្រើនជាងគេ នៅលើពិភពលោក?
រាជធានីអូតតាវ៉ា៖ អ៊ុយរ៉ាញ៉ូម (uranium) ត្រូវបានគេប្រើប្រាស់យ៉ាងសំខាន់ផែ្នកស៊ីវិល សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ នៅតាមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននានា ហើយថា តើប្រទេសណាផលិតអ៊ុយរ៉ាញ៉ូមច្រើនជាងគេ នៅលើពិភពលោក?
បើតាមសមាគមនុយក្លេអ៊ែរពិភពលោក បានឲ្យដឹង ថា ផលិតផលអ៊ុយរ៉ាញ៉ូមរបស់ពិភពលោក មានប្រហែល៣ភាគ៤ ផលិតចេញពីអណ្ដូងរ៉ែ នៅក្នុងប្រទេសកាហ្សាក់ស្ថាន កាណាដា និង ប្រទេសណាមីប៊ី (Namibia)។ ឥឡូវ បរិមាណអ៊ុយរ៉ាញ៉ូម កំពុងកើនឡើង ដោយមានចំនួនជាង៥៥ភាគរយ ដែលត្រូវបានផលិត។
សមាគមនុយក្លេអ៊ែរពិភពលោក បានឲ្យដឹងទៀត ថា កាលពីឆ្នាំ២០២៤ ប្រទេសកាហ្សាក់ស្ថាន បានផលិតចំណែកធំបំផុត នៃសារធាតុអ៊ុយរ៉ាញ៉ូម ចេញពីអណ្តូងរ៉ែរបស់ខ្លួន ចំនួន៣៩ភាគរយ សម្រាប់ការផ្គត់ផ្គង់នៅលើពិភពលោក ខណៈកាណាដា ឈរនៅលំដាប់លេខ២ ផលិតបានចំនួន២៤ភាគរយ និង ប្រទេសណាមីប៊ី ឈរនៅលំដាប់លេខ៣ ផលិតបាន១២ភាគរយ៕