វៀតណាម នឹងចំណាយថវិកាជាតិជាង១២៣ពាន់លានដុល្លារ សាងសង់ផ្លូវល្បឿនលឿនរាប់ពានគីឡូម៉ែត្រ
រដ្ឋធានីហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម បានផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា រដ្ឋាភិបាលក្រុងហាណូយ បានដាក់ចេញផែនការ ចំណាយថវិកាជាតិ រហូតដល់ជាង១២៣ពាន់លានដុល្លារ សម្រាប់សាងសង់ផ្លូវល្បឿនលឿន មានប្រវែងប្រហែលជិត៩០០០គីឡូម៉ែត្រ។
វៀតណាម នឹងសម្រេចបានតាមគោលដៅរបស់ខ្លួន នៅត្រឹមឆ្នាំ២០៥០ ក្រោមផែនការហេដ្ឋារចនាសម្ព័ន្ធ រយៈពេលវែង ហើយត្រូវបានក្រសួងសំណង់ អនុម័តនៅសប្ដាហ៍នេះ។ បច្ចុប្បន្នរដ្ឋាភិបាលវៀតណាម កំពុងតែជំរុញឲ្យមានការកែប្រែ សម្រាប់តាមឱ្យទាន់នឹងកំណើនចរាចរណ៍ ការអភិវឌ្ឍទីក្រុងឲ្យកាន់តែលឿន និងតម្រូវការដឹកជញ្ជូនទំនិញឲ្យកាន់តែច្រើនឡើង។
ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលក្រុងហាណូយ បានដាក់ចេញផែនការឲ្យសម្រេចបានតាមគោលការណ៍របស់ខ្លួន នៅត្រឹមឆ្នាំ២០៥០ ដោយកំណត់គោលដៅសាងសង់ប្រព័ន្ធផ្លូវល្បឿនលឿន ចំនួន៤៣ខ្សែ មានប្រវែងសរុបប្រហែល ៨ ៩២០ គីឡូម៉ែត្រ។
ក្រសួងសំណង់វៀតណាម បានប៉ាន់ប្រមាណ ថា កម្មវិធីផ្លូវថ្នល់នេះ នឹងត្រូវការដីជាង ២០០ ០០០ ហិកតា និង ប្រភពមូលនិធិ នឹងទទួលបានពីការលាយបញ្ចូលគ្នា សម្រាប់ការចំណាយរបស់រដ្ឋ មូលបត្ររដ្ឋាភិបាល ជំនួយអភិវឌ្ឍន៍ផ្លូវការ ការវិនិយោគឯកជន និងប្រភពផ្សេងៗទៀតផងដែរ។
បើគិតត្រឹមចុង ឆ្នាំ២០២៥កន្លងទៅនេះ វៀតណាម បានសាងសង់ផ្លូវល្បឿនលឿន ប្រវែង ៣ ៨០៣ គីឡូម៉ែត្រ ហើយកំពុងដំណើរការ រួមទាំងផ្លូវសំខាន់ៗ និងផ្លូវចូល ដោយមានចំនួនលើសផែនការត្រឹមប្រវែង ៣ ០០០ គីឡូម៉ែត្រ៕