តើពិភពលោក នឹងឈានទៅរកថ្ងៃអវសានឬ?
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ ហៅកាត់ New START រវាងសហរដ្ឋអាមេរិក និង រុស្ស៊ី បានផុតកំណត់ ឬអស់សុពលភាពរួចមក ពិភពលោក ចាប់ផ្ដើមមានការព្រួយបារម្ភ អំពីការរត់ប្រណាំងគ្រឿងសព្វាវុធជាថ្មី ខណៈអង្គការលុបបំផុតនុយក្លេអ៊ែរ បង្ហាញពីការវិនាសសាបសូន្យ ប្រសិនបើមានការបំផ្ទុះអាវុធនុយក្លេអ៊ែរ ឬសង្គ្រាមដោយការប្រើប្រាស់មហាប្រល័យលោក។
សារព័ត៌មាន The Daily Digest បានផ្សាយ ថា ចាប់តាំងពីការកកើតមានអាវុធនុយក្លេអ៊ែររហូតមក មនុស្សជាតិនៅលើពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងបទពិសោធន៍ ដោយផ្ទាល់ ពីការបំផ្ទុះអាវុធនុយក្លេអ៊ែរ ដោយវាបានបង្ហាញ អំពីគ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាចបំផុត សម្រាប់អាវុធមហាប្រល័យលោក។ ពាក់ព័ន្ធនឹងចម្លើយអំពីការបំផ្ទុះអាវុធនុយក្លេអ៊ែរនោះ គឺមិនមានអ្វីពិបាកឆ្លើយនោះទេ ព្រោះមនុស្សទូទៅ មានគណនីជាច្រើន អំពីជនរងគ្រោះ ពីគ្រាប់បែកដ៏គ្រោះថ្នាក់បំផុតចំនួន២គ្រាប់ដំបូងគេបង្អស់ ដែលមិនធ្លាប់មាន ក៏ដូចជា គណនាចំពោះការបំផុសគំនិតរបស់អ្នកកែប្រែទ្រឹស្តី នៅពីក្រោយអាវុធឱ្យក្លាយទៅជាការពិត។ ជាឧទាហរណ៍ពីការចងចាំរបស់របស់លោក រ៉ូដ ប៊ុនហ្សេន (Rod Buntzen) អតីតអ្នកវិទ្យាសាស្ត្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៥៨ បានសង្កេតមើល អំពីការបំផ្ទុះគ្រាប់បែកបរមាណូ កម្រិត៨,៩មេហ្គាតោន នៅឯឆ្នេរសមុទ្រ នៃកោះម៉ាសាល់ (Marshall) ដោយបានលើកឡើង ថា បទពិសោធន៍នេះ ត្រូវបានចងចាំ ជារៀងរហូត នៅក្នុងចិត្តរបស់គាត់។
អតីតអ្នកវិទ្យាសាស្ត្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក រូបនេះ បានពន្យល់ នៅក្នុងអត្ថបទមួយរបស់កាសែតដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក New York Times (ញូវយ៉កថែមស៍) កាលពីឆ្នាំ២០២២ ថា៖«នៅក្នុងការបំផ្ទុះនុយក្លេអ៊ែរ ឥទ្ធិពលកម្ដៅ និងការឆក់យកអាយុជីវិតរបស់មនុស្ស គឺកើតឡើងភ្លាមៗ ហើយវាមិនអាចប៉ាន់ប្រមាណទុកជាមុននោះឡើយ។
លោក ហ៊្វជីអូ តូរីកូស៊ី (Fujio Torikoshi) ជាកុមារម្នាក់ដែលបានរស់នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន ធ្លាប់រងគ្រោះពីការទម្លាក់គ្រាប់បែកបរមាណូជាលើកដំបូងរបស់ពិភពលោក និងរៀបរាប់លម្អិត អំពីការចងចាំ នៃបទពិសោធន៍របស់គាត់ ជាមួយនឹងភាពងងឹតសូន្យសុង បន្ទាប់ការបំផ្ទុះនុយក្លេអ៊ែរ ដែលបានក្លាយជាផ្នែកមួយ នៃស្មារតីរួមរបស់មនុស្សជាតិ។
លោក Torikoshi បានពន្យល់ ថា ខ្ញុំបានក្រឡេកមើលលើមេឃ ខ្ញុំបានឃើញខ្មៅងងឹត។ រំពេចនោះ គ្រាប់បែកនុយក្លេអ៊ែរ បានផ្ទុះឡើងចេញជាដុំភ្លើងដ៏ធំ នៅជុំវិញខ្ញុំ។ ការបំផ្ទុះនោះ បានកើតឡើងជាបន្តបន្ទាប់យ៉ាងលឿន ដោយខ្យល់បក់ខ្លាំងដូចគ្នា នឹងអ្វីដែលលោក Buntzen បានជួបប្រទេស។ ប៉ុន្តែបញ្ហានេះ មិនដូច លោក Buntzen នោះទេ គឺលោក Torikoshi នៅជិតគ្រាប់បែក ដែលគាត់បានទទួលរងឥទ្ធិពលរបស់វា។ ក្មេងប្រុសរងគ្រោះ ដោយរលកខ្យល់ក្តៅ ហើយនៅពេលវាបានកើតឡើង ខណៈគាត់រងរបួសធ្ងន់បំផុត។
លោក Torikoshi បានរលាករោលរាលពេញខ្លួនប្រាណរបស់គាត់ ជាអ្វីដែលមិនមែនជារឿងចម្លែកនោះទេ សម្រាប់អ្នករងគ្រោះ ពីការបំផ្ទុះនុយក្លេអ៊ែរ។ អ្នកដែលនៅជិតបំផុត នឹងការបំផ្ទុះនុយក្លេអ៊ែរ នឹងប៉ះពាល់ដោយវិទ្យុសកម្ម ចាប់តាំងពីវាបានបំភាយភ្លាមៗ។នេះបើតាមយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ ICAN។
អង្គការអន្ដរជាតិលុបបំាត់អាវុធនុយក្លេអ៊ែរ ICAN បានសរសេរ ថា៖« កម្ដៅវិទ្យុសកម្ម គឺខ្លាំងដែលស្ទើរតែអ្វីៗ នៅលើផែនដី នឹងស្ទើរតែសូន្យសុងទាំងអស់។ ការបំផ្ទុះនុយក្លេអ៊ែរនេះ បានបណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ ដោយបានបណ្តាលឱ្យខូចសួត ខូចត្រចៀក និងហូរឈាម។ ដោយឡែក អគារនានា ក៏នឹងរលំសង្កត់ទៅលើមនុស្ស បណ្ដាលឲ្យស្លាប់ជាបន្ដបន្ទាប់បន្ថែមទៀត៕