ស្រឡាញ់គ្នាអស់ពីបេះដូង! ស្ត្រីវ័យ ២៤ ឆ្នាំ រៀបការជាមួយបុរសវ័យ ៨៥ ឆ្នាំ ថែមទាំងបង្ហើបថាចង់….
Miracle Roque អាយុ ២៤ ឆ្នាំមកពី Mississippi សហរដ្ឋអាមេរិកបានធ្វើឱ្យមានការរំភើបបន្ទាប់ពីរៀបការ ជាមួយ Charles អាយុ ៨៥ ឆ្នាំ ដែលជាឈ្មួញកណ្តាលអចលនទ្រព្យចូលនិវត្តន៍កាលពី ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។
Miracle បានឲ្យដឹថាៈ នាង និងប្តីសំណព្វចិត្ត អាយុច្រើនជាងតារបស់នាងរហូតដល់ទៅ ១៣ ឆ្នាំ នោះបានផ្តើមសាងស្នេហាជាមួយគ្នាយ៉ាងល្អូកល្អើននៅកន្លែងបោកខោអាវដែលនាងធ្វើការ ចាប់តាំងពីឆ្នាំ២០២០ មកម៉្លេះ។ Miracle បន្តថាៈ ខ្ញុំមិនដែលខ្វល់ពីអាយុរបស់គាត់ទេ។ ខ្ញុំមិនខ្វល់ថាគាត់ ១០០ ឬយ៉ាងណាទេ ខ្ញុំស្រលាញ់គាត់ដូចគាត់ស្រលាញ់ខ្ញុំដែរ។ ដំបូងខ្ញុំគិតថាគាត់ប្រហែលជាអាយុ ៦០ ឬ ៧០ ឆ្នាំ ប៉ុណ្ណោះ ព្រោះគាត់មើលទៅអេមណាស់»។
ស្ត្រីដែលលង់នឹងសម្រស់ប្តីចាស់បានបន្ថែមឲ្យដឹងទៀតថាៈ ម្តាយរបស់នាង Tamika Phillips អាយុ ៤៥ ឆ្នាំ ហើយជីតារបស់នាង Joe Brown អាយុ ៧២ ឆ្នាំ ពួកគាត់បានគាំទ្រទំនាក់ទំនងរបស់ពួកនាង តាំងពីដើមដំបូងមកម្ល៉េះ តែត្រូវឪពុករបស់នាងជំទាស់យ៉ាងដាច់អហិង្កា។
Miracle បញ្ជាក់យ៉ាងដូច្នេះថាៈ នាងបានចំណាយពេលយូរដើម្បីបញ្ចុះបញ្ចូលឪពុករបស់នាង។ ប្រសិនបើឪពុករបស់នាងមិនមកពិធីមង្គលការរបស់នាងទេ ឪពុកនាងនឹងបាត់បង់នាងជារៀងរហូត ទីផុតឪពុករបស់នាងក៏យល់ព្រម។ នាងបានប្រាប់ទៀតថាៈ នៅថ្ងៃរៀបការ ឪពុកនាងបានកាន់ដៃនាងដើរសំដៅរកកូនកំលោះ។ ហើយនៅពេលដែលឪពុកនាងបានជួប Charles គាត់និយាយថា គាត់ស្រឡាញ់ខ្ញុំ ហើយពេញចិត្ត Charles ដែរ។
សម្រាប់ការរៀបចំផែនការគ្រួសារ Miracle សង្ឃឹមថានឹងមានកូន២នាក់ជាមួយប្តីចំណាស់របស់នាង ព្រោះថាប្តីរបស់នាងមិនទាន់ខ្សោយគ្រប់យ៉ាងនោះទេ៕