អាសូរក្មេងប្រុសនេះណាស់ មករៀនគ្មានខោអាវស្លៀកពាក់គ្រាន់ ហើយសូម្បីតែស្បែកជើង ក៏គ្មានពាក់ដែរ….

 

ផ្ទុះការចាប់អារម្មណ៍ នឹងកើតក្តីអាណិតអាសូរជាខ្លាំង ក្រោយរូបភាពជាច្រើនសន្លឹករបស់ក្មេងប្រុសកំសត់ ក្នុងសំលៀបបំពាក់យ៉ាងចំណាស់ ដែលបង្ហាញឲ្យឃើញពីកម្រិតជីវភាពខ្វះខាតម្នាក់ ត្រូវបានបង្ហោះលើបណ្តាញ សង្គមកាលពីប៉ុន្មានម៉ោងមុននេះ។

យោងតាមគណនីហ្វេសប៊ុក NaNy Ya បានសរសេររៀបរាប់យ៉ាងដូច្នេះថាៈ ក្មេងមួយចំនួនគាត់មានសំណាងបានញ៉ាំឆ្ងាញ់ ខោអាវស្លៀកពាក់សម្បូរហូរហៀរ រស់នៅក្នុងជីវភាពយ៉ាងល្អប្រសើរ  តែក្មេងខ្លះ គាត់ស្ថិតក្នុងគ្រួសារដែលមានភាពតោកយ៉ាកជាដើម ។

គណនីដដែលបានសរសេររៀបរាប់ពីការសន្ទនារបស់ខ្លួន និងក្មេងប្រុសកំសត់រូបនោះថាៈ “ ខ្ញុំសួរគាត់ ”

ខ្ញុំ : តើកូនមានអាវរៀនចំនួនប៉ុន្មាន?

សុតែក : មាន១(ឆ្លើយដោយខ្មាសអៀន ព្រោះ១ហ្នឹងជាអាវពាក់នៅលើខ្លួន)

ខ្ញុំ: តើកូនមានខោទាំងអស់ប៉ុន្មាន?

សុតែក : មាន៤(គ្មានខោរៀនទេ ពេលមករៀនគាត់ស្លៀកខោ កីឡា ដែលមានសភាពចាស់ រហែក និងយារធ្លាក់ព្រោះអស់កៅស៊ូ)

ខ្ញុំ: តើកូនមានស្បែកជើងពាក់ទេ?

សុតែក: មិនមានទេ (គាត់តែងតែមករៀនទាំងអត់ស្បែកជើងជារៀងរាល់ថ្ងៃ)

ខ្ញុំ: តើកូនរស់នៅជាមួយនរណា?

សុតែក: ខ្ញុំរស់នៅជាមួយម៉ែ និងតា ហើយម៉ែខ្ញុំគាត់ដើរឃ្វាលគោ ពុកខ្ញុំគាត់ស្លាប់ហើយ ឯតាវិញពិការជើង ។

បើតាមគណនីហ្វេប៊ុក NaNy Ya បានឲ្យដឹងថា ក្មេងប្រុសដែលគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ សូម្បីតែស្បែកជើងមួយគូក៏គ្មានពាក់ផងនោះ មានឈ្មោះ តី សុតែក ជាសិស្សថ្នាក់ទី២ (ក) ។

NaNy Ya បានបន្ថែមថាៈ យោងតាមស្ថានភាពតោកយ៉ាកខាងលើរបស់គាត់ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នា សង្ឃឹមថាបងប្អូននឹងជួយក្មេងប្រុសរូបនេះដោយក្ដីអាណិតមេត្តា អាចជាសម្ភារសិក្សា សម្លៀកបំពាក់ … តាមទឹកចិត្តនិងលទ្ធភាពរបស់បងប្អូន។( ឆាត​មក​នាង​ខ្ញុំ​ជាអ្នក​គ្រូ​ ផ្ទាល់​បាន)។

ទោះជាយ៉ាងនេះក្តីម្ចាស់គណនីខាងលើមិនបានបញ្ជាក់ច្បាស់លាស់សវតារបស់ក្មេងប្រុសនោះទេ សូម្បីថាតើគាត់នៅទីណាក៏មិនលម្អិតនោះដែរ ជាហេតុធ្វើឲ្យមហាជនមានការងឿងឆ្ងល់ និងចង់ដឹងជាខ្លាំង។

សារព័ត៌មានយើងមិនអាចសុំការបំភ្លឺណាមួយពីម្ចាស់គណនីខាងលើបានទេ៕

ប្រភពៈ NaNy Ya

អត្ថបទដែលជាប់ទាក់ទង