នារីម្នាក់យកឆ្កែដែលឈឺទៅឲ្យពេទ្យសត្វចាក់ថ្នាំឲ្យ ស្រាប់តែស្អែកឡើងឆ្កែនោះក៏ងាប់ ក៏ចិញ្ចឹមចិត្តគុំគួនពេទ្យ ដោយធ្វើរឿងមិននឹកស្មានមួយនេះ…
ផ្ទុះក៏ក្រើកបណ្តាញសង្គមថៃ ក្រោយស្ត្រីវ័យក្មេងជាម្ចាស់ឆ្កែ ប្រើទឹកអាស៊ីស្រោចទៅស្ត្រីវ័យក្មេង ម្នាក់ទៀតដែលជាពេទ្យសត្វ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក៏បានខ្ទាតទៅត្រូវមនុស្សពីរនាក់ ផ្សេងទៀតរងរបួសស្រាលផងដែរ។ ហេតុការណ៍ដែលអាចនិយាយបានកម្រនឹងមាននេះ បានកើតឡើងរួចទៅហើយនៅប្រទេសថៃ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Sanook បានឲ្យដឹងថាៈ ក្រោយឆ្កែជាទីស្រលាញ់ធ្លាក់ខ្លួនឈឺធ្ងន់ ស្ត្រីវ័យក្មេង នុតធីយ៉ាផន ជាម្ចាស់ បានប្រញាប់ប្រញាលយកឆ្កែដែលឈឺនោះទៅព្យាបាល នៅគ្លីនិកសត្វមួយកន្លែង ពេលនោះម្ចាស់គ្លីនិចបានឲ្យពេទ្យចាក់ថ្នាំឲ្យឆ្កែនោះជាបន្ទាន់ នឹងបានរៀបចំកន្លែងឲ្យនោះសម្រាក។ លុះស្អែកឡើង កញ្ញា នុតធីយ៉ាផន ក៏មកសុំយកឆ្កែត្រឡប់ ទៅផ្ទះវិញព្រោះគ្មានលុយព្យាបាលបន្តទៀតទេ! ឭដូច្នោះម្ចាស់គ្លីនិចក៏មិនថាអ្វីដែរ ក៏បានអនុញ្ញាតឲ្យនាងយកទៅ។
ឆ្កែនោះមានវាសនាមិនល្អ ក្រោយយកមកដល់ផ្ទះបានមួយថ្ងៃក៏ងាប់ទៅ ធ្វើឲ្យនាង នុតធីយ៉ាផន ខឹងយ៉ាងខ្លាំង ដោយចោទប្រកាន់ថាពេទ្យសត្វនៃគ្លីនិចនោះជាអ្នកធ្វើឲ្យឆ្កែរបស់នាងងាប់ ហើយនាងក៏បានតាមរករឿងម្ចាស់គ្លីរហូត ថែមទាំងបានធ្វើការបរិហាគ្លីនិចនោះតាមបណ្តាញសង្គម យ៉ាងចាស់ដែទៀតផង។ ដោយមិនបានម្ចាស់គ្លីនិចសត្វនោះបានដាក់ពាក្យបណ្តឹង ប្តឹងនារីវ័យ ក្មេងខាងលើពីបទបរិហាកេរ្តិ៍ ទៅតុលាការ។
នាថ្ងៃកើតហេតុ គឺជាពេលវេលាតតាំងក្តីនៅតុលាការ ដោយខាងគ្លីនិចបានចាត់ឲ្យអ្នកគ្រូពេទ្យសត្វ រូបសម្រស់ស្រស់ផូរផង់ម្នាក់ធ្វើជាតំណាងដើមបណ្តឹង។ គ្រាន់តែឃើញអ្នកគ្រូពេទ្យនោះ ភ្លាម នាង នុតធីយ៉ាផន ស្ទុះទៅបោចសក់ឡើងញក់ញី ថែមទាំងបានយកទឹកអាស៊ីតដែលបាន ត្រៀមទុកចាក់ស្រោចទៅលើនារីរគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានខ្ទាត់ទៅត្រូវមនុស្សប្រុសស្រី ពីរនាក់ទៀតរងរបួសស្រាល។
អ្នកលេងបណ្តាញសង្គមបានលើកឡើងថាៈ គ្រប់យ៉ាងកើតឡើងដោយការស្រលាញ់ងប់ងល់ពេក ជាហេតុធ្វើឲ្យកើតក្តីក្តៅក្រហាយដល់អ្នកដទៃ ហើយខ្លួនឯងក៏ត្រូវមានទោសទណ្ឌ ព្រោះតែ ក្តីស្រលាញ់ខ្វះការពិចារណា…៕