ស្វីតណាស់! ទេព បូព្រឹក្ស និង ងួន ចាន់ដេវីដ បានបង្ហាញរូបភាពសាងស្នេហ៍យ៉ាងស្វីតជាមួយគ្នាថើបបឺតមាត់គ្នាតាមរបៀបអឺរ៉ុបថែមទៀត

ប្រិយមិត្តបានដឹងហើយថា តារាចម្រៀង ទេព បូព្រឹក្ស និង គូស្នេហ៍ ងួន ចាន់ដេវីត បានដឹកដៃគ្នាដើរលេងនៅប្រទេសប៉ែកអឺរុប ដែលខណៈនេះពួកគេកំពុងតែលម្ហែនៅក្នុងប្រទេសបារាំង ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រោយទៅដល់ទឹកដីបារាំង និង បានដើរលម្ហែហើយនោះ ទេព បូព្រឹក្ស និង ងួន ចាន់ដេវីដ បានបង្ហាញរូបភាពសាងស្នេហ៍យ៉ាងស្វីតជាមួយគ្នា ដូចជា ថើបបឺតមាត់គ្នាតាមរបៀបអឺរ៉ុបថែមទៀត ។ ជាមួយនឹងរូបភាពស្វីនេះដែរ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសារថា «មួយជីវិតនេះមានប៉ុន្មានដងទៀត បានមកអង្គុយញ៉ាំបាយល្ងាចខាងលើ tour Eiffel ជាមួយmy ស្នេហា នឹងបងប្អូនជាទីស្រឡាញ់របស់ខ្ញុំ» ។ក្រោយឃើញរូបភាពដ៏ស្វីត និង សារដែលបង្ហាញពីក្តីស្នេហារបស់តារាចម្រៀងទាំងពីរដួងនេះហើយ បានធ្វើឱ្យមហាជនពិសេសអ្នគាំទ្រអ្នកទាំងពីររូបនេះ ពោលពាក្យចង់ឡើងជាតិស្ករ ព្រោះអ្នកទាំងពីស្វីតខ្លាំងពេក ៕

អត្ថបទដែលជាប់ទាក់ទង