មាស សៀវប៉ាយ ត្រូវគេបញ្ជូលទៅព្យាបាលនៅវៀតណាម ក្រោយអាការកាន់តែដុនដាប

តារាសម្តែង មាស សៀវប៉ាយ បានជួបគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី ១២ ខែកុម្ភៈកន្លងទៅ នៅម្តុំក្តាន់ពីរ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករារាជធានីភ្នំពេញ របួសផ្នែកក្បាលធ្ងន់ធ្ងរ ។ខណៈពេលនេះអាការ លោក មាស សៀវប៉ាយ ស្ថិតនៅធ្ងន់ធ្ងរនៅឡើយដោយនៅមិនទាន់ដឹងខ្លួនទេ ទោះបីជាលោកត្រូវបានគេបញ្ជូនចូលសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែររុស្សីក្តី ។ ដោយសារសភាពជម្ងឺរបស់គាត់នៅតែមិនទាន់ដឹងខ្លួន ក្រោយប៉ះទង្កិចក្បាលធ្ងន់ធ្ងរ ក្រុមគ្រួសារកម្ពុជា បានសម្រេចបញ្ជូនតារាសម្តែងរូបនេះចេញទៅវៀតណាមនាថ្ងៃនេះ ។ នេះបើតាមទំព័រហ្វេសប៊ុក គ្រួសារកម្ពុជា បង្ហោះ ។

ជាមួយនោះមានការមហាជន និង អ្នកគាំទ្រជាច្រើន បានជូនពរឱ្យតារាសម្តែង មាស សៀវប៉ាយ ឱ្យឆ្លងផុតគ្រោះថ្នាក់នេះ និង ជោគជ័យក្នុងព្យាបាល ហើយឆាប់ជាសះស្បើយមានសុខភាពល្អឡើងវិញឆាប់ៗ ៕

អត្ថបទដែលជាប់ទាក់ទង