នៅទីបំផុត ផលិតករល្បីឈ្មោះលោក អ៊ិន សុភិន បានឡើងទៅជាន់ទឹកដីអាមេរិក ដើម្បីយកពាន និងប័ណ្ណសរសើររឿង”លោកឪពុក” ដែលឈ្នះក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិនៅម៉ាកាវ យកទៅប្រគល់ឲ្យលោក យស បូវណ្ណ:ហើយ

នៅទីបំផុត ផលិតករល្បីឈ្មោះលោក អ៊ិន សុភិន បានឡើងទៅជាន់ទឹកដីអាមេរិក ដើម្បីយកពាន និងប័ណ្ណសរសើររឿង”លោកឪពុក” ដែលឈ្នះក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិនៅម៉ាកាវ យកទៅប្រគល់ឲ្យលោក យស បូវណ្ណ:ហើយ។ យ៉ាងណាមិញ នោះមិនមែនជាបំណងតែម្យ៉ាង ដែលតម្រូវឲ្យលោកត្រូវឡើងទៅដល់អាមេរិកក្នុងប៉ុន្មានថ្ងៃនេះនោះទេ។

លោក អ៊ិន សុភិន បញ្ជាក់ពីសហរដ្ឋអាមេរិកមកថា មានហេតុផល៣ដែលលោកចំណាយពេលមកដល់អាមេរិកលើកនេះ។ ទី១ គឺមកចចារជាមួយដៃគូពាណិជ្ជកម្ម ក្នុងអាជីវកម្មដឹកជញ្ជូន ដែលជាក្រុមហ៊ុនក្រៅសិល្ប:របស់លោក ទី២ដើម្បីយកប័ណ្ណសរសើរមកប្រគល់ជូនតារាសម្ដែង លោក យស បូវណ្ណ: ដែលត្រូវបានមហោស្រពភាពយន្តអន្តរជាតិ នៅទីក្រុងម៉ាកាវ កន្លងទៅប្រគល់ពានឲ្យ និងទី៣ គឺដើម្បីយកបែបបទឯកសារមកឆ្លង ជាមួយគណកម្មការមហោស្រពភាពយន្តអាស៊ីអន្តរជាតិ នៅសហរដ្ឋអាមេរិក ដើម្បីយកភាពយន្តមួយចំនួន របស់មហាហង្ស ទៅប្រកួតប្រកួតប្រជែងនៅអាមេរិក នាពេលខាងមុខ។

ក្នុងចំណោមគោលបំណងទាំង៣ លោកបានសម្រេចរួចរាល់អស់ហើយ ដោយលោក យស បូវណ្ណ: មិនត្រឹមតែបានទទួលប័ណ្ណសរសើរ ដែលមានឈ្មោះរបស់ខ្លួន ដែលបានពីមហោស្រពភាពយន្តនៅម៉ាកាវប៉ុណ្ណោះទេ តែក៏បានយកពានដែលពានរួមតម្កល់ទុកសម្រាប់ក្រុមហ៊ុន យកទៅឲ្យលោកបានថតទុកជាអនុស្សាវរីយ៍ ព្រោះតែលោកមិនអាចទៅទទួលនៅក្នុងទីក្រុងម៉ាកាវនាពេលជាប់នោះផង។

ដោយឡែកសម្រាប់ការចរចាជុំវិញការដាក់ភាពយន្តចូលប្រកួត នៅក្នុងមហោស្រពភាពយន្តអន្តរជាតិនៅសហរដ្ឋអាមេរិក ក៏សម្រេចផងដែរ បន្ទាប់ពីការជជែកយ៉ាងលម្អិតរបស់លោក ជាមួយថ្នាក់ដឹកនាំមហោស្រព គឺបានឯកភាពគ្នា និងសម្របសម្រួលគ្នាលើលក្ខខណ្ឌជាច្រើន គ្មានការខ្វែងគំនិតគ្នា។ យ៉ាងណាមិញលោកនៅមិនទាន់បង្ហើបនៅឡើយទេ ថាលោកនឹងជ្រើសភាពយន្តខ្លាំងៗរបស់មហាហង្សណាខ្លះ ចូលរួមក្នុងមហោស្រពនៅអាមេរិកនោះ៕

អត្ថបទដែលជាប់ទាក់ទង