មួយយប់ថ្ងៃទី៤សីហានៅទូទាំងប្រទេសឃាត់ខ្លួនអ្នកល្មើសវិធានការ ចំនួន១៣៥៤ នាក់ និងបញ្ជូនទៅតុលាការ ១៨នាក់

ភ្នំពេញ៖មួយយប់ថ្ងៃទី៤សីហាសមត្ថកិច្ចបានឃាត់ខ្លួនបុគ្គល ដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលចំនួន១៣៥៤ នាក់ និងបញ្ជូនទៅតុលាការ ១៨នាក់នៅទូទាំងប្រទេស។
យោងតាមគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) ចុះថ្ងៃទី០៥សីហានេះបានឱ្យដឹងថាលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គល ដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១រួមមាន៖កាអនុវត្តវិធានការច្បាប់មានចំនួន ៨២២ ករណី ក្នុងនោះឃាត់ខ្លួនអប់រំ និងពិន័យចំនួន១៣៥៤ នាក់និងបញ្ជូនទៅតុលាការចំនួន ១៨នាក់។ឃាត់យានយន្ត ចំនួន៧៣៤គ្រឿងនិងពិន័យជាប្រាក់ ចំនួន៣០,៧០០,០០០លានរៀល។
គួរបញ្ជាក់ថាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ពិសេសវីរុសបំប្លែងខ្លួនថ្មី ដែលតា រាជធានីខេត្តនៅទូទាំងប្រទេសបានដាក់វិធានការរដ្ឋបាលនិងបម្រាមគោចរចាប់ពីម៉ោង៩យប់រហូតដល់ម៉ោង៣ទៀបភ្លឺក្នុងនោះអ្នកដែលល្មើសនឹងបម្រាមគោចរនិងបម្រាមសុខាភិបាលត្រូវផាកពិន័យនិងបញ្ជួនទៅតុលាការកាត់ទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង