បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែសីហា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៧.៩៥លាននាក់ ស្លាប់ជាង ១៦.៧ម៉ឺននាក់
(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,៩៥២,០២៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៦៧,០២០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៦៣៩,៦១៦នាក់ (ស្លាប់ ១០៥,៥៩៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៦៤៩,៣៤១នាក់ (ស្លាប់ ២៨,៨៣៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,២៤៣,៨៥២នាក់ (ស្លាប់ ១០,៣៨៩នាក់)
* ថៃ ឆ្លងចំនួន ៧៣៦,៥២២នាក់ (ស្លាប់ ៦,០៦៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣២៦,៤៨៩នាក់ (ស្លាប់ ១១,៥២៦នាក់)
* វៀតណាម ឆ្លងចំនួន ២០០,៧១៥នាក់ (ស្លាប់ ៣,០១៦នាក់)
* កម្ពុជា ឆ្លងចំនួន ៨១,៣៣៥នាក់ (ស្លាប់ ១,៥៣៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៥,៦៨៦នាក់ (ស្លាប់ ៤២នាក់)
* ទ្បាវ ឆ្លងចំនួន ៨,១៣២នាក់ (ស្លាប់ ៨នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៩នាក់ (ស្លាប់ ៣នាក់)៕