រជាកសិករខេត្តបន្ទាយមានជ័យថាឆ្នាំនេះស្រូវថោកតែប្រេងសាំងម៉ាស៊ូតជីថ្នាំឡើងថ្លៃ
បន្ទាយមានជ័យ៖ប្រជាកសិករខេត្តបន្ទាយមានជ័យថាឆ្នាំនេះស្រូវលក់ថោកតែប្រេងសាំងម៉ស៊ូតនិងជីថ្នាំឡើងថ្លៃខុសពីឆ្នាំមុនសុំអោយថ្នាក់ដឹកនាំខេត្តនិងមន្ទីជំនាញជួយរកទីផ្សារផង។
ប្រជាកសិករបានប្រាប់អោយដឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ថា៖បង្ករបង្កើនស្រូវឆ្នាំ២០២១ពិតជាជួបការលំបាក់នៅពេលសាបព្រួសបានដើមដងហើយគ្មានទឹកទឹកភ្លៀងមានធ្លាក់តិចតួចដែររកទឹកដាក់បញ្ជូលស្រូវគ្មានបណ្តាលអោយស្រូវរាំងងាប់ដែលប្រជាកសិករទទួលបានផលខ្លះនៅតំបន់ដែលជាប់មាត់ស្ទឹងនិងប្រឡាយមេដែលខិតខំដណ្តើមទឹកគ្នាបានបូមបញ្ជូនស្រូវទទួលបានផលជាប់និងប្រព័ន្ធទឹក។
ប្រជាកសិករបានបញ្ជាក់ថា៖នៅអំឡុងចុងខែក្តដាដើមខែសីហានេះប្រជាកសិករបានចាប់ផ្តើមប្រមូលផលជាបណ្តើរហើយដំបូងប្រមូលផលស្រូវប្រភេទអ៊ីអ៊ា៥១និង៥៤ឈ្មួញកណ្តាលទិញក្នុង១តោនតំលៃ៥.៥០០បាតស្មើ៦៨៧.៥០០រៀលបើប្រៀបធៀបឆ្នាំ២០២០ក្នុង១តោនតំលៃ៧.០០០បាតស្មើ៨៧៥.០០០រៀលនិងស្រូវសែនក្រអូប១តោនតំលៃ៧.០០០បាតស្មើ៨៧៥.០០០រៀលប្រៀបធៀបឆ្នាំ២០២០ក្នុង១តោនតំលៃ១០.០០០បាតស្មើ១.២៥០.០០០រៀល
ប្រជាកសិករបានបញ្ជាក់ថា៖ឆ្នាំ២០២១នេះបង្កបង្កើនផលស្រូវលំបាក់ហើយទទួលបានផលឈ្មួញអោយតំលៃថោកទៀតរីឯកទំនិញក្នុងផ្សារដូចជាប្រេងសាំង ម៉ាស៊ូត និងជីថ្នាំស្រូវឡើងថ្លៃជាងឆ្នាំ២០២០ទើបប្រជាកសិករត្អូញត្អែរថាសុំអោយអភិបាលខេត្តបន្ទាយមានជ័យនិងមន្ទីជំនាញជួយរកទីផ្សារកុំអោយឈ្មួញអោយតំលៃស្រូវតាមតែមាត់ឡើងចុះតាមតែអំពើចិត្តគួរកំណត់ទំលៃអោយបានច្បាស់លាស់។
ដោយយោងតាមតារាងតំលៃស្រូវនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១របស់មន្ទីពាណិជ្ជកម្មខេត្តបន្ទាយមានជ័យស្រូវសែនក្រអូបសើប១គីឡូក្រាមតំលៃ៩៤០រៀល និងស្រូវសែនក្រអូបស្ងួត១គីឡូក្រាមតំលៃ១.២០០រៀល ស្រូវអ៊ីអ៊ាប្រភេទ៥១និង៥៤ស្រូវសើម១គីឡូក្រាមតំលៃ៦៨០រៀល ស្រូវអ៊ីអ៊ាប្រភេទ៥១និង៥៤ស្រូវស្ងួត១គីឡូក្រាមតំលៃ៩៨០រៀលស្រូវអ៊ីអ៊ា៨៥សើម១គីឡូក្រាមតំលៃ៦៣០រៀល៕