ការរាត្បាតជំងឺកូវីដ១៩នាំឱ្យតម្លៃជីនិងថ្នាំកសិកម្មឆ្នាំនេះឡើងថ្លៃ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថាការរីករាលដាលជំងឺកូវីដ១៩បានធ្វើឱ្យតម្លៃជីនិងថ្នាំកសិកម្មនៅឆ្នាំ២០២១នេះមានការឡើងថ្លៃជាងឆ្នាំមុន។
ក្រសួងកសិកម្ម បានពន្យល់ថា តម្លៃជីនិងថ្នាំកសិកម្មឡើងថ្លៃនេះដោយសារនៅបណ្តាប្រទេសផលិតថ្នាំនិងជីកសិកម្មនាំចេញ មិនអាចផលិតឆ្លើយតបបានតាមការបញ្ជា ទិញពីប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀត វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗមានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ីនិងប្រទេសអារ៉ាប់។
ពិសេសការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាមកាត់បន្ថយកម្លាំងពលកម្មក្នុងការផលិ តកម្មហើយការដឹកជញ្ជូនប្រើពេលវេលាយូរ។ ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញ ។
ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួនមិនបានទៅទិញដល់រោងចក្រលិតផ្ទាល់ដោយទិញពីឈ្មួញកណ្តាល ជាហេតុធ្វើឲ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត។
ជាងនេះទៀត ប្រទេសកម្ពុជាមិនទាន់មានលទ្ធភាពអាចផលិតជីកសិកម្មបាននៅឡើយដោយមានលទ្ធភាពផលិតជី ធម្មជាតិ និងជីសរីរាង្គតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាគិតត្រឹម ខែឧសភាឆ្នាំ២០២១ កម្ពុជានាំចូលថ្នាំកសិកម្មចំនួន ៨៧ ៥០៩ តោន និងជីកសិកម្មចំនួន ៨៥៨ ៦៣២ តោនខណៈឆ្នាំ២០២០នាំចូលថ្នាំកសិកម្មចំនួន ១០៣ ០០៥ តោន និង ជីកសិកម្មចំនួន ១ ៤០៦ ៧៧៥ តោន៕

អត្ថបទដែលជាប់ទាក់ទង