គណបក្សខ្មែរតែមួយអំពាវនាវដល់ប្រជាពលរដ្ឋ

■គណបក្សខ្មែរតែមួយសូមអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅរដូវកាលឆ្នាំ២០២២ -២០២៣ ដោយសារអតីតតំណាងរាស្ត្រ CNRP បានចេញទៅបង្កើតបក្សថ្មីចំនួន៥បក្ស (បក្សខ្មែរស្រឡាញ់ជាតិ បក្សកែទម្រង់កម្ពុជា បក្សកម្ពុជានិយម បក្សបេះដូងជាតិ និងបក្សខ្មែរអភិរក្ស) បានសម្រេចចិត្តចែកផ្លូវគ្នាដើរដោយក្រុមអញនិយមរៀងៗខ្លួនរួចទៅហើយ។ ឥឡូវនេះមានសេនារីយោថ្មីរបស់លោក សម រង្ស៊ី និងលោក កឹម សុខា “ជាមនុស្សតែមួយ” ត្រូវបន្តអាជីវកម្មនយោបាយរបស់ខ្លួនដោយបានបែងចែកក្រុមការងារចំនួនបី៖ (ក្រុមទី១) អតីតតំណាងរាស្រ្តCNRP ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញបានបើកបក្សថ្មីដើម្បីធ្វើជានុយ ឬអន្ទាក់នយោបាយថ្មីបន្តបន្លំភ្នែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅរដូវកាលឆ្នាំ២០២២-២០២៣ ខាងមុខនេះ។ (ក្រុមទី២) ក្រៅប្រទេសដឹកនាំដោយលោកសម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយ កម្ពុជាបានកំពុងបង្កើតព្រឹត្តិការណ៍ញុះញុង់លាបពណ៌ប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ក្រុមទី៣ ក្រុមចរចាដឹកនាំដោយប្រពន្ធរបស់លោក សម រង្ស៊ី រៀបចំស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ឬសុំចូលរួមជីវភាពនយោបាយជាមួយCPP ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
■គណបក្សខ្មែរតែមួយសូមអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅរដូវកាលឆ្នាំ២០២២ -២០២៣ ពីព្រោះលោក សម រង្ស៊ី និងលោក កឹម សុខា “មិនហ៊ានប្រកាសបែកគ្នាទេ”ដោយសារតែផលប្រយោជន៍រៀងៗខ្លន ដូច្នេះលោកសម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយ កម្ពុជា និងលោក កឹម សុខា ជាប្រធានក្រុមម៉ៅការនយោបាយបន្ត នៅតែប្រើប្រាស់ពាក្យស្លោក “សមរង្ស៊ីនិង កឹមសុខា ជាមនុស្សតែមួយ” ជារៀងរហូត។
++++++

អត្ថបទដែលជាប់ទាក់ទង