ស្តីពីការអំពាវនាវរបស់អតីតតំណាងរាស្រ្តCNRP បានបង្កើតគណប្សថ្មីមានបំណងរួបរួមខ្មែរអ្នកស្នេហាជាតិឡើងវិញ គឺជាអន្ទាក់ថ្មីបន្តអាជីវកម្មនយោបាយលើសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោត នៅរដូវកាលឆ្នាំ២០២២-២០២៣

#សេចក្តីប្រកាសព័ត៌មាន
ស្តីពីការអំពាវនាវរបស់អតីតតំណាងរាស្រ្តCNRP បានបង្កើតគណប្សថ្មីមានបំណងរួបរួមខ្មែរអ្នកស្នេហាជាតិឡើងវិញ គឺជាអន្ទាក់ថ្មីបន្តអាជីវកម្មនយោបាយលើសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោត
នៅរដូវកាលឆ្នាំ២០២២-២០២៣

■សមាជិកគណបក្សខ្មែរតែមួយ ជាអតីតអ្នកបោះឆ្នោតឱ្យអតីតCNRPឆ្នាំ២០១៣ ដោយយល់ឃើញថាលោក សម រង្ស៊ី និងលោក កឹម សុខា ជាមនុស្សស្អាតស្អំ និងគ្មានបក្ខពួកនិយមក្នុងបក្ស។ តាមពិតទៅលោក សម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយកម្ពុជា និងលោក កឹម សុខា ជាប្រធានក្រុមម៉ៅការនយោបាយបន្ត ក្រោមរូបភាពពាក្យស្លោកផ្លែល្វា “លោក សម រង្ស៊ី-លោក កឹមសុខា ជាមនុស្សតែមួយ” ដើម្បីតែផលប្រយោជន៍រៀងៗខ្លនតែប៉ុណ្ណោះ ទោះបីកូនចៅរបស់ខ្លួនបានទៅបង្កើតបក្សថ្មីក៏ដោយ ក៏លោក សម រង្ស៊ី និងលោក កឹម សុខា “នៅតែមិនហ៊ានប្រកាសបែកគ្នាទេ”។
■យោងទៅតាមការអំពាវនាវរបស់បក្សខ្មែរស្រឡាញ់ជាតិ និងបក្សកែទម្រង់កម្ពុជា ក្នុងគោលបំណងប្រមូលខ្មែរអ្នកស្នេហាជាតិ និងអ្នកស្រឡាញ់លទិ្ធប្រជាធិបតេយ្យ ដែលជាអតីតតំណាងរាស្ត្រCNRPបានចេញទៅបង្កើតបក្សថ្មីចំនួន៥បក្ស (បក្សខ្មែរស្រឡាញ់ជាតិ បក្សកែទម្រង់កម្ពុជា បក្សកម្ពុជានិយម បក្សបេះដូងជាតិ និងបក្សខ្មែរអភិរក្ស) ចង់រួបរួមគ្នាទៅបង្កើតគណបក្សថ្មីតែមួយឡើងវិញឱ្យបានមុនឆ្នាំ២០២២ -២០២៣ ខាងមុខនេះ។

■គណបក្សខ្មែរតែមួយ សូមប្រកាសជាសាធារណៈឱ្យបានជ្រាបថា បើសិនអតីតតំណាងរាស្ត្រCNRPបានចេញទៅបង្កើតបក្សថ្មីចំនួន៥បក្សខាងលើ “អាចរួមគ្នាទៅបង្កើតបក្សថ្មីមួយបានពិតមែន” គឺបក្សខ្មែរតែមួយនឹងបិទទ្វារស្ថាប័ននេះដើម្បីបញ្ចប់សកម្មភាពនយោបាយរបស់ខ្លួនភ្លាម រួចហើយប្រមូលសមាជិកគណបក្សទាំង អស់ទៅធ្វើស្រែ និងដាំត្រគួនលក់វិញល្អជាង។

■បើសិនអតីតតំណាងរាស្ត្រCNRPបានចេញទៅបង្កើតបក្សថ្មីចំនួន៥បក្សខាងលើ “មិនអាចរួមគ្នាបានទេ” វាសរបញ្ជាក់ឱ្យឃើញថា អតីតតំណាងរាស្រ្តCNRPបានជាប់ឆ្នោតដោយសារគូថខោរបស់ លោក សម រង្ស៊ី និងលោក កឹម សុខា គឺបន្តបន្លំភ្នែកដើម្បីធ្វើអាជីវកម្មនយោបាយជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅរដូវកាលឆ្នាំ២០២២-២០២៣ យ៉ាងពិតប្រាកដ។

អត្ថបទដែលជាប់ទាក់ទង