ឯកឧត្តម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានចូលរួមពិធីប្រកាសសមាសភាពអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយស្រុកឆែប និងស្រុកជ័យសែន
ឯកឧត្តម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានចូលរួមពិធីប្រកាសសមាសភាពអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយស្រុកឆែប និងស្រុកជ័យសែន
ថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុក គឹមសាន សមាជិកក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សស្រុកឆែប និងស្រុកជ័យសែន និងធ្វើការប្រកាសសមាសភាពអនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយយុវជនថ្នាក់ស្រុក ក្រោមអធិបតីភាព ឯកឧត្ដម ឈឿន មុនី អនុប្រធានក្រុម ការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងអមដំណើរដោយ ឯកឧត្ដម ច័ន្ទ សុភ័ក្រ្តា ប្រធានក្រុម ការងារគណបក្សចុះជួយស្រុកឆែប ឯកឧត្ដម កង សៅគុណ ប្រធានក្រុម ការងារថ្នាក់ខេត្តចុះជួយស្រុកជ័យសែន លោក រស់ ហេង សមាជិកគណៈកម្មា ធិការគណបក្សខេត្ត និងលោក សុខ សាន្តតារ៉ា ប្រធានគណបក្សស្រុកឆែប។
អង្គពិធីបានធ្វើការប្រកាសឯកឧត្តម ហេង សុផល អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ ជាប្រធានក្រុមការងារយុវជនចុះជួយស្រុកឆែប និងប្រកាសលោក ម៉ក់ ធារិទ្ធ អនុប្រធានយុវជនគណបក្សខេត្តព្រះវិហារ ជាប្រធានក្រុមកាងារយុវជនគណបក្សចុះជួយស្រុកជ័យសែន។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ុក គឹមសាន និងឯកឧត្តម ហេង សុផល បានឧបត្ថម្ភជូនក្រុមការងារយុវជនគណបក្សស្រុកឆែប និងស្រុកជ័យសែន សម្រាប់បម្រើឱ្យគ្រប់សកម្មភាពការងាររបស់យុវជនគណបក្សស្រុកឆែប និងស្រុកជ័យសែន ដែលសម្ភារ:ទាំងនោះរួមមាន៖
ស្រុកឆែប
– ទឹកក្រូច១០កេស,
– ទឹកសុទ្ធ១០កេស
– ម៉ាស់១០ ប្រអប់(ស្មើ៥០០បន្ទះ)
-អាវយុវជនគណបក្សចំនួន៣០អាវ
– កុំព្យូរទ័រ១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ១កំប្លេ
– ទូរស័ព្ទដៃម៉ាក OPPO ចំនួន០៦គ្រឿងដល់ប្រធានក្រុមការងារយុវជនថ្នាក់ឃុំចំនួន០៦ឃុំ។
ស្រុកជ័យសែន
– ទឹកក្រូច១០កេស
– ទឹកសុទ្ធ១០កេស
– ម៉ាស់១០ ប្រអប់(ស្មើ៥០០បន្ទះ)
– អាយុវជនគណបក្សចំនួន៤៥កំប្លេ
– កុំព្យូរទ័រមួយគ្រឿង និងម៉ាសុីនព្រីនធ័រ មួយកំប្លេ
– ទូរស័ព្ទដៃម៉ាក OPPO ចំនួន០៨គ្រឿងជូនដល់ប្រធានយុវជនឃុំទាំង០៨។