វិបត្តិអាហ្វហ្កានីស្ថាន៖ ក្រុមប្រឹក្សាសន្តិសុខ អំពាវនាវឱ្យបង្កើតរដ្ឋាភិបាលថ្មីដែលមានគ្រប់ភាគី

ក្រោយកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានភាពនៅអាហ្វហ្កានីស្ថានដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាល UN នៅទីក្រុងញូវយ៉ក សមាជិកទាំង១៥ប្រទេស ក៏ចេញសេចក្ដីថ្លែងការណ៍មួយដោយទាមទារឱ្យបញ្ឈប់ការប្រយុទ្ធគ្នាទាំងអស់ បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាចសារជាថ្មី។ ក្រុមប្រឹក្សាសន្តិសុខក៏សង្កត់ធ្ងន់ពីសារសំខាន់នៃការប្រយុទ្ធប្រឆាំងភេរវកម្មនៅអាហ្វហ្កានីស្ថាន ហើយស្នើឱ្យសហគមន៍ អន្តរជាតិចូលរួមប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម មិនថាជាក្រុមតាលីបង់ ឬក្រុមណាឡើយ។

ជាមួយគ្នានេះដែរ សេចក្ដីថ្លែងការណ៍ក្រុមប្រឹក្សាសន្តិសុខ ទទូចឱ្យមានការចរចារវាងភាគីពាក់ព័ន្ធ ទាំងអស់ និងការបង្កើតរដ្ឋាភិបាលថ្មីដែលត្រូវតែរួមបញ្ចូលស្ត្រីផងដែរ។

ចំពោះមុខសមាជិក UNSC លោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស បានលើកឡើង ច្រើនពីបញ្ហាសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថាន ជាពិសេសស្ត្រី និងកុមារី ព្រមទាំងការគំរាម ទាក់ភេរវកម្មដែលផ្ដើមចេញពីអាហ្វហ្គានីស្ថាន។ លោកក៏បានដាស់តឿនគ្រប់ភាគីទាំងអស់ជាពិសេសតាលីបង់ឱ្យ បញ្ឈប់ការប្រយុទ្ធ ដើម្បីការពារអាយុជីវិតប្រជាជន និងធ្វើឱ្យប្រាកដថា ជំនួយមនុស្ស ធម៌អាចនឹងទៅដល់ប្រជាជនដែលត្រូវការ។

ក្នុងកិច្ចប្រជុំ UNSC ដដែលនេះ លោក Ghulam Isaczai អគ្គរដ្ឋទូតអាហ្វហ្កានីស្ថានប្រចាំ UN បានទទូចដល់សមាជិកក្រុមប្រឹក្សា និងសមាជិក UN ទាំងអស់កុំទទួលស្គាល់រដ្ឋបាលណា ដែលឡើងកាន់អំណាចដោយកម្លាំងបាយ ឬរដ្ឋាភិបាលណាមួយដែលបិទសិទ្ធិមិនឱ្យភាគី ពាក់ព័ន្ធចូលរួម។ អគ្គរដ្ឋទូតរូបនេះ ក៏បានជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីដែលមានគ្រប់ភាគីផងដែរ។

គួររំលឹកថា ក្រោមការគ្រប់គ្រងរបស់តាលីបង់នៅចន្លោះឆ្នាំ ១៩៩៦ និង ២០០១ ស្ត្រី និងកុមារីត្រូវបានបិទសិទ្ធិយ៉ាងខ្លាំង។ ស្ត្រីមិនអាចធ្វើការបាន ចំណែកឯក្មេងស្រីមិនត្រូវ បានអនុញ្ញាតឱ្យចូលរៀននោះទេ។ ស្ត្រីត្រូវបិទមុខ និងត្រូវមានសាច់ញាតិបុរសរួមដំណើរ ជាមួយប្រសិនបើពួកគេចង់ចេញពីផ្ទះ៕

បង អិនសុខា, [17.08.21 19:54]
រ៉ែមាសកម្ពុជាជាង២០០គីឡូក្រាម កំពុងបន្សុទ្ឋនិងដាក់លក់ល់ទីផ្សាអន្តរជាតិ

កម្ពុជា ចម្រាញ់រ៉ែមាសពីខេត្តមណ្ឌលគិរី បានចំនួន២១០គីឡូក្រាមហើយ។ នេះជាការលើកឡើងរបស់លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ដោយបានបញ្ជាក់ថា រ៉ែមាសដែលចម្រាញ់បាននេះ កំពុងបន្សុទ្ធទៅជាដុំមាសកម្រិត៩៥ភាគរយ ហើយនឹងដាក់លក់នៅលើទីផ្សារប្រទេសអូស្រា្តលី។

អត្ថបទទាក់ទង ការដ្ឋានចម្រាញ់«រ៉ែមាស»ដំបូងនៅកម្ពុជា បើកដំណើរការហើយ
គិតត្រឹមថ្ងៃទី១៧សីហានេះ កម្ពុជា តាមរយៈក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី បានចម្រាញ់ ឬស្លមាស ពីតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាន២១០គីឡូក្រាម។ បើតាមលោក យស មុនីរ៉ាត់ ក្នុងចំណោមរ៉ែមាសទាំងនេះ គឺមានរ៉ែមាសជិត៦០គីឡូក្រាមហើយ ដែលកម្ពុជាបានបញ្ជូនទៅរោងចក្រក្នុងប្រទេសអូស្រា្តលី ដើម្បីបន្សុទ្ធទៅជាដុំមាស។

អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពលរូបនេះ ប្រាប់អ្នកសារព័ត៌មាន តាមទូរសព្ទថាមកទល់ពេលនេះយើងស្ល[ចម្រាញ់]មាសបានជាង២១០គីឡូក្រាម ហើយភាពសុទ្ធនៃមាស មានចន្លោះពី៨៥ទៅ៩៥ភាគរយ។ យើងនាំចេញ[រ៉ែមាស]បានមួយលើកហើយ ប្រហែលជាង៥៩គីឡូក្រាម។ មាសដែលយើងបន្សុទ្ធបាននឹងដាក់លក់ទីផ្សារប្រទេសអូស្រា្តលីតែម្តង។

លោក យស មុនីរ៉ាត់ បានបញ្ជក់បន្ថែមថា កម្ពុជានឹងនាំចេញរ៉ែមាស ប្រហែលជាង១០០គីឡូក្រាមទៀត នៅដំណាក់កាលទី២ ដើម្បីបន្សុទ្ធនិងដាក់លក់ នៅលើទីផ្សារអន្តរជាតិ។ បើតាមលោក មុនីរ៉ាត់ មាសដែលលក់បាននោះ នឹងផ្តល់ចំណូលជាសួយសារអាករចំនួន៣ភាគរយ ចូលដល់ក្រសួងរ៉ែ ខណៈហាងឆេងមាសនៅទីផ្សារអន្តរជាតិបច្ចុប្បន្ន អាចប្រែប្រួលប្រចាំថៃ្ង ក្នុងតម្លៃ៥៨,០០០ដុល្លារ ក្នុងមួយគីឡូក្រាម។

សូមរម្លឹកថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីតនេះ ត្រូវបានសម្តេច ហ៊ុន សែន អនុញ្ញាតឱ្យបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២១មិថុនា ឆ្នាំ២០២១។

សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា តាមរយៈរោងចក្រចម្រាញ់រ៉ែមាសនេះ គឺអាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ប្រមុខរដ្ឋាភិបាលរូបនេះ រំពឹងថា ការផលិតមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូខ្វោវ ស្រុកកែវសីមា ដោយក្រុមហ៊ុនRenaissance Mineralsនោះ នឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុងមួយឆ្នាំ។ «ក្នុងចំណោមចំណូលដុលនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ»។ សម្តេច ហ៊ុន សែន បានបន្តអះអាងថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

អត្ថបទដែលជាប់ទាក់ទង