កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានពលរដ្ឋម្នាក់សង្គ្រោះពីការជាប់អន្ទាក់របស់ព្រាន និងយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ

កូនសត្វខ្លាឃ្មុំធំមួយក្បាលត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូនមន្ត្រីឧទ្យានុរក្សនៅការិយាលយ័ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការរលាក់កងជើង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបន្តការពារនិងអភិរក្ស។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានជួយសង្គ្រោះសត្វព្រៃ និងបានយកកូនសត្វខ្លាឃ្មុំដែលជាប្រភេទសត្វកម្រនេះមកប្រគល់ជូមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ បលតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ មន្ត្រីឧទ្យានុរក្សបានយកកូនសត្វខ្លាឃ្មុំនេះទៅថែរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ថែរក្សាឱ្យមានសុខភាពល្អ ហើយនឹងព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

សត្វ ខ្លាឃ្មុំ ធំ Asiatic black bear (Ursus thibetanus) ស្ថិត ក្នុង ប្រភេទ សត្វ កម្រ និង ជិត ផុត ពូជ ( តាម ច្បាប់ ស្តី ពី ព្រៃឈើ របស់ កម្ពុជា ) ហើយ និង ត្រូវ បាន ចាត់ជា ប្រភេទ ងាយ រង គ្រោះ (VU) នៅ ក្នុង បញ្ជី ក្រហម IUCN ថា ជា ប្រភេទ ងាយ រងគ្រោះថ្នាក់ នៅ ក្នុង ពិភពលោក ហើយ ត្រូវ បាន ចាត់ ថ្នាក់ ក្នុង ឧ ប សម្ព័ន្ធ នៃ អនុសញ្ញា CITES មាន វត្ត មាននៅ ក្នុង ប្រទេស មួយ ចំនួន ក្នុង តំបន់ អាស៊ី ខាងត្បូង អាស៊ី អាគ្នេយ៍ រហូត ដល់ អាស៊ី ខាងកើត។ ខ្លាឃ្មុំ ធំរស់នៅ ក្នុង ប្រភេទ ព្រៃ ជា ច្រើន ប្រភេទ ដែល រួម មាន ព្រៃស្រោង ព្រៃ ពាក់កណ្តាល ស្រោង ព្រៃ ល្បោះ ចម្រុះ ។ នៅ ក្នុង ប្រទេស កម្ពុជា សត្វ ខ្លាឃ្មុំ ធំ មាន វត្ត មាននៅ ក្នុង តំបន់ការពារធម្មជាតិ មួយ ចំនួន នៅ ភូមិភាគ ឦសាន ភូមិភាគ ខាងកើត ភូមិភាគ ខាងជើង និង ភូមិភាគ និរតី នៃ ប្រទេស កម្ពុជា ។ ខ្លាឃ្មុំ ធំ ជា ប្រភេទ សព្វាសី សត្វ ស៊ី ចំណី ចម្រុះ រួម មាន រុក្ខជាតិ និង សត្វ។

ខ្លាឃ្មុំ ធំ អាច ចាប់ផ្តើម បង្ក កំណើត នៅ អាយុ ពី ៤ ទៅ ៥ ឆ្នាំ ជា ទូទៅ ធ្វើការ បង្កាត់ ពូជ នៅ អំឡុង ពី ខែមិថុនា – កក្កដា ហើយ បង្កើតកូន នៅ អំឡុង ខែវិច្ឆិកា – មីនា និង ជា ទូទៅ បង្កើតកូន ម្តង បាន ពី ១ ទៅ ២ ក្បាល។ សត្វ ខ្លាឃ្មុំ អាចរ ស់បាន រហូត ដល់ អាយុ ជាង ៣០ ឆ្នាំ ។ សត្វ ខ្លាឃ្មុំ ទទួល រង ការ គម្រាមកំហែង ពី កត្តា ជា ច្រើន ដែល រួម មាន ការ បាត់បង់ ទីជម្រក ការ បរបាញ់ និង ជួញដូរ សត្វព្រៃ ខុសច្បាប់ ដើម្បី យក ស្បែក ក្រចកជើង ប្រ ម៉ាត់ និង ការ ចាប់ មក ចិញ្ចឹម។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ខ្លាឃ្មុំធំត្រូវបានថយចុះដោយសារតែការបាត់បង់ទីជម្រក ការខ្វះខាតទីតាំងរកចំណី និងការបរបាញ់ដើម្បីយកសំណាកធ្វើអាជីវកម្ម។ ខ្លាឃ្មុំធំមាននៅកម្ពុជាក្នុងទីជម្រកសមស្របប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើដល់ពលរដ្ឋមួយចំនួនតូចដែល រកប្រកបរបរដាក់អន្ទាក់សត្វសូមបញ្ឈប់សកម្មភាពព្រោះជាអំពើផ្ទុយនឹងច្បាប់ ហើយបើមន្ត្រីអនុវត្តច្បាប់ចាប់បាន នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។ ឯកឧត្តមក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃ និងមានជំនឿថាហូបសាច់សត្វព្រៃ ឬសំណាកសត្វព្រៃជួយសុខភាពខ្លួនល្អរឹងមាំ គួរបោះបង់ចោលជំនឿនេះ ព្រោះវាមិនត្រឹមតែមិនជួយសុខភាព តែធ្វើឱ្យប៉ះពាល់សុខភាពដោយសារតែសត្វព្រៃសម្បូណ៌ដោយមេរោគ ហើយដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់ខុសច្បាប់។ ឯកឧត្តមបានឱ្យដឹងថានៅក្នុងរយៈពេល ៨ ខែមកនេះ អន្ទាក់ជាង ២ ម៉ឺនអន្ទាក់ត្រូវបានដោះប្រមូលពីក្នុងតំបន់ការពារធម្មជាតិ ជួយសង្គ្រោះសត្វព្រៃជាច្រើនក្បាល។

គួរបញ្ជាក់ថា ប្រភេទសត្វខ្លាំឃ្មុំធំនេះក៏មានវត្តមានផងដែរនៅក្នុងប្រទេសប៉ាគីស្ថាន ភូមា ថៃភាគខាងជើង ឡាវនិងប្រទេសវៀតណាម។ ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួូនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹង ប្រអប់ជើងមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង