សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក ងួន រតនៈ ជាអភិបាលខេត្តកំពង់ធំ

(កំពង់ធំ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

សូមជម្រាបថា លោក ងួន រតនៈ អតីតអភិបាលខេត្តបាត់ដំបង ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្ទេរភារកិច្ចទៅជាអភិបាលខេត្តកំពង់ធំ។ ចំណែកឯលោក សុខ លូ អតីតអភិបាលខេត្តកំពង់ធំ ត្រូវផ្ទេរទៅជាអភិបាលខេត្តបាត់ដំបងវិញ។ពិធីប្រកាសចូលកាន់តំណែង លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង ត្រូវបានរៀបចំរួចហើយ នៅព្រឹកមិញ៕

អត្ថបទដែលជាប់ទាក់ទង