តាងនាមថ្នាក់ដឹកនាំ និងសមាជិកគណបក្សខ្មែររួបរួមជាតិ និងក្នុងនាមលោក ញឹក ប៊ុនឆៃ
សូមសម្តែងក្តី សោមនស្សសាទរយ៉ាងក្លៀវក្លាបំផុត ចូលរួមរំលឹកខួបគម្រប់៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលជាកិច្ចព្រមព្រៀងដោះស្រាយបញ្ចប់ ដោយសន្តិវិធីនូវទុក្ខវេទនារបស់ប្រជា ពលរដ្ឋខ្មែរ ដែលអូសបន្លាយជាច្រើនឆ្នាំបណ្តាលពីជម្លោះប្រដាប់អាវុធ ធ្វើឲ្យបាត់បង់អាយុជីវិត រងរបួស ពិការ ព្រាត់ប្រាសគ្រួសារ និងធ្វើឲ្យខ្ទេចខ្ទាំទាំងស្រុងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេដ្ឋកិច្ច សង្គម វប្បធម៌ អរិយធម៌ មរតក នៃជាតិខ្មែរយើង។