ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ និងគ្រឿងចក្រចំនួន ០៥គ្រឿង ពាក់ព័ន្ធករណីជីកយកថ្មភ្នំ គ្មានច្បាប់អនុញ្ញាត

កំពង់ឆ្នាំង៖ គ្រឿងចក្រ ០៥គ្រឿង និងអ្នកបញ្ជាពាក់ព័ន្ធកាយយកថ្មភ្នំគ្មានច្បាប់អនុញ្ញាត ត្រង់ចំណុចភ្នំធំ ស្ថិតនៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន ប្រគល់ឲ្យទៅជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បន្តនីតិវិធី។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចេញផ្សាយព័ត៌មានថា នៅវេលាម៉ោង០២និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តចំនួន០៥នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារយុត្តិធម៌ បានចុះសហការជាមួយកម្លាំងអាវុតហត្ថស្រុកជលគីរី សរុបចំនួន០៨នាក់ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង យោងបទល្មើសជាក់ស្ដែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ និងគ្រឿងចក្រចំនួន០៥គ្រឿង ដែលពាក់ព័ន្ធក្នុងករណីជីកយកថ្មភ្នំគ្មានច្បាប់អនុញ្ញាត ត្រង់ចំណុចភ្នំធំ ស្ថិតនៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយមានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ ចាន់ សុខន ភេទប្រុស អាយុ៦០ឆ្នាំ(ម្ចាស់គ្រឿងចក្រ) រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

២-ឈ្មោះ ហុង ស៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ (មេការ) រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

៣-ឈ្មោះ បូវ បុរី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ (ម្ចាស់គ្រឿងចក្រ) រស់នៅភូមិទន្លេក្រៅ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
វត្ថុតាងចាប់យករួមមាន ÷ ១- អាអ៊ិចចំនួន០៣គ្រឿង ។ ២-រថយន្តត្រៃឡឺចំនួន០១គ្រឿង។ ៣-អាប៊ុលចំនួន០១គ្រឿង ។ ៤-ទូរស័ព្ទដៃចំនួន០៤គ្រឿង។
បច្ចុប្បន្នជន សង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកំពុងធ្វើឯកសារ (ប្រគល់.ទទួល) ឲ្យទៅជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បន្តនីតិវិធី។ ចំណែកជនសង្ស័យចំនួន០៦នាក់ទៀត ដោយបានការអនុញ្ញាតពីឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើកិច្ចសន្យាអប់រំណែនាំ ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង