អត្រាអ្នកឆ្លងកូវីដ១៩ និងអ្នកស្លា.ប់ថយចុះ ខណៈថ្ងៃនេះស្លា.ប់៥នាក់ ក្នុងនោះ៤នាក់មិនបានចាក់វ៉ាក់សាំង

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​បញ្ជាក់ នៅ​ថ្ងៃ​ទី​១០​វិច្ឆិកា​នេះ​ថា អត្រា​ចំនួន​អ្នក​ឆ្លង​ជំងឺ covid ១៩ បន្ត​ថយ​ចុះ​ត្រឹម​៦៥​នាក់ និង​ស្លា​.​ប់​មាន​៥​នាក់ ។

Picture

ក្រសួងសុខាភិបាល​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី 65 (PCR) នាក់​ទៀត និង​ព្យាបាល​ជា​សះស្បើយ 68 នាក់ និង​ស្លា​.​ប់ 05 នាក់ (04 នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​) ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីត​19 ថ្មី​នេះ​មាន​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ 58 នាក់ និង​អ្នកដំណើរ​ពី​បរទេស 07 នាក់ ។

Picture

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន 119,292 នាក់ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន 115,659 នាក់ ចំនួន​អ្នក​ស្លា​.​ប់​ចំនួន​2,845 នាក់ ។

Picture

ជា​ការ​កត់សម្គាល់ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ គេ​សង្កេត​ឃើញ​ថា អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​19 និង​អត្រា​អ្នក​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​19 មាន​ចំនួន​ថយ​ចុះ ខណៈ​ពេល​ដែល​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង