សេដ្ឋីអ្នកជំនួញផ្តើមចូលថវិកាដោះមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥
រាជធានីភ្នំពេញ ៖ ក្រោយចំណាយពេលច្រើនឆ្នាំក្នុងការដោះមីន និងកាកសំណល់សមង្គ្រាមនៅកម្ពុជានៅដើមខែកក្កដា ឆ្នាំ២០២២នេះ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យសប្បុរសជនជាជនរួមជាតិចូលរួម បំបាត់ចោលគ្រាប់មីន និងគ្រា.ប់មិនទាន់ផ្ទុះ ដើម្បីកម្ពុជាឈានទៅគ្មានគ្រា.ប់មីន នៅឆ្នាំ២០២៥ ។
បន្ទាន់ពីការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលមានសេដ្ឋីអ្នកជំនួញធំៗនៅកម្ពុជាបានផ្តើមចូលរួមបរិច្ចាគថវិកា ដើម្បីសកម្មភាពមនុស្សធម៌នេះ ។ ត្រឹមតែប៉ុន្មានម៉ោងសម្តេចតេជោ ហ៊ុន សែន បានទទួលថវិកាច្រើនលានដុល្លារពីសម្បុរជន ។នៅរសៀលថ្ងៃដដែល បន្ទាប់ពីការអំពាវនាវរបស់សម្តេច កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានទទួលជំនួយជាង៥លានដុល្លារហើយ និងបានចេញលិខិតថ្លែងអំណរគុណបន្តបន្ទាប់ដល់សម្បុរជន។«ឆ្លើយតបតាមការអំពាវនាវនេះ មកដល់ពេលនេះ មានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញបានចូលរួមប្រមាណជាង៥លានដុល្លាររួចមកហើយដែលខ្ញុំសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀត ដើម្បីឱយទឹកដីដ៏កំសត់មួយនេះ រួចចាកផុតពីសោកនាដកម្មនៃគ្រាប់មីន ។» នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ។
ក្រោយបញ្ចប់ភ្លើងសង្គ្រាមស៊ីវិល និងសង្គ្រាមត្រជាក់ដែលបានអូសបន្លាយជាច្រើនទស្សវត្សរ៍កាកសំណល់សង្គ្រាម និងគ្រាប់មីនបានបន្សល់នៅពាសពេញផ្ទៃដីក្នុងប្រទេស និងបានសម្លា.ប់ពលរដ្ឋរហូតមកដល់ពេលបច្ចុប្បន្ននេះជារៀងរាល់ថ្ងៃ ។
គិតចាប់ពីឆ្នាំ១៩៩៣មក កម្ពុជាបានចំណាយថវិកាច្រើនរយលានដុល្លារនៅក្នុងការបោសសម្អាតកាកសំណល់សង្គ្រាម ។ ក្នុងរយៈពេលប្រមាណ២៦ឆ្នាំថវិកាជិត៧០០លានដុល្លារ ដែលជាជំនួយពីបរទេសនិងថវិកាជាតិក្នុងការសម្អាតមីន លើផ្ទៃដី១.៨៨១គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្សជាង ១លានគ្រាប់ គ្រាប់មីនប្រឆាំងយានយន្តប្រមាណ ២.៤៨៤០គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណ ២,៧លានគ្រាប់ ។
របាយការណ៍ស៊ីម៉ាក់ (CMAC) កាលពីពេលកន្លងមកបានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២០ ពលរដ្ឋជិត២ម៉ឺននាក់បានស្លា.ប់ និងរងរបួសពិការដៃជើងចំនួនជាង៤ម៉ឺន៥ពាន់នាក់ ផ្សេងទៀត ដោយសារគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះ ។
កន្លងមកមានការប៉ាន់ប្រមាណថា កម្ពុជានៅតែត្រូវការថវិកាប្រមាណ ៣៧៧លានដុល្លារទៀត ដើម្បីបោសសម្អាតផ្ទៃដីប្រមាណ៨៩០គីឡូម៉ែត្រក្រឡាដែលមានការគម្រាមដោយសារមីន ដើម្បីសម្រេចឲ្យបាននូវផែនការលុបបំបាត់ការគម្រាមដោយសារមីនឲ្យអស់នៅឆ្នាំ ២០២៥ខាងមុខ ។ ដើម្បីសម្រេចផែនការលុបបំបាត់កាកសំណល់សង្គ្រាមក្នុងឆ្នាំ២០២៥ ក្នុងកម្មវិធីព្រលែងកូនត្រី នៅខេត្តបន្ទាយមានជ័យ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យសប្បុរសជនចូលរួមក្នុងសកម្មភាពនេះ ។
ដើម្បីសម្រួលដល់ការចូលរួមនេះសម្តេចបានស្នើឲ្យសម្បុរជន ធ្វើទំនាក់ទំនងទៅ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីតាមលេខទូរស័ព្វ ០១២ ៩៦១ ៩៧១ ដែលនឹងប្រម៉ូលថវិកានេះបញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា៕