ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញប្រកាស ស្តីពី ការដាក់ឱ្យអនុវត្ត “ប្រកាស ស្តីពី គុណភាពសេវាទូរគមនាគមន៍”
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញផ្សាយនូវប្រកាស ស្តីពី ការដាក់ឱ្យអនុវត្ត “ប្រកាស ស្តីពី គុណភាពសេវាទូរគមនាគមន៍”។ សេចក្តីប្រកាសនេះ សំដៅធ្វើឱ្យគុណភាពសេវាទូរសព្ទ និងអ៊ីនធឺណេត នៅកម្ពុជាយើង បានប្រសើរជាងមុន។