ធ្លាក់ភ្លៀង៤ម៉ោងនៅក្រុងសិរីសោភ័ណ បង្កឱ្យទឹកលិចផ្លូវរហូតត្រូវបិទចរាចរណ៍
ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងមួយមេធំរយៈពេល៤ម៉ោង បណ្តាលឱ្យទឹកលិចផ្លូវមួយចំនួន ស្ថិតនៅភូមិបី សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ថ្ងៃទី២០ កក្កដា សម្រេចបិទចរាចរណ៍ធ្វើដំណើរទៅមកសិន ព្រោះតែទឹកជ្រៅ ដោយកន្លែងខ្លះមានកម្ពស់ជិត១ម៉ែត្រ និងប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ ។
តាមប្រជាពលរដ្ឋបានប្រាប់ថា នេះជាលើកទី១ហើយ ដែលមានភ្លៀងមួយមេធំរយៈពេលរហូតដល់៤ម៉ោងឯណោះ ។ ផ្លូវមួយចំនួនក្នុងក្រុងសិរីសោភ័ណពោរពេញទៅដោយទឹកលិច ផ្លូវខ្លះទឹកជន់លិចជិត១ម៉ែត្រហូរចូលក្នុងផ្ទះក៏មាន និងរថយន្តតូចៗចូលទឹករលត់ជាច្រើនគ្រឿង និងទឹកជន់លិចចូលផ្ទះសម្បែងប្រជាពលរដ្ឋ បណ្តាលឱ្យប៉ះពាល់ខូចខាតសម្ភារជាច្រើន ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ភ្លៀងធ្លាក់បណ្តាលឱ្យជន់លិចផ្លូវជុំវិញផ្សារសិរីសោភ័ណ និងផ្លូវជុំវិញចំណតរថយន្តក្រុងសិរីសោភ័ណ និងផ្លូវចូលស្ថានីយរថភ្លើង ផ្លូវចូលផ្សារហ៊ុយឡេង និងផ្លូវមួយចំនួនទៀត ត្រូវបានបិទមិនអោយចរាចរណ៍ទៅមក ដោយទឹកជន់លិចផ្លូវជ្រៅមិនអាចចរាចរណ៍ទៅមកបាន។
រយៈពេល២ថ្ងៃនេះ មានភ្លៀងជាប់ៗគ្នា កាលពីម្សិលមិញមានភ្លៀងធ្លាក់រយៈពេលជាង១ម៉ោង តែមិនបណ្តាលអោយលិចលង់និងប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋទេ ប៉ុន្តែនៅថ្ងៃនេះ មានភ្លៀង១មេធំរយៈពេល៤ម៉ោង ទើបបណ្តាលលិចផ្លូវរហូតបិទមិនអោយចរាចរណ៍ទៅមក ហើយលិចលង់និងប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋ។
មន្ត្រីរដ្ឋបាលក្រុងសិរីសោភ័ណបានបញ្ជាក់ដែរថា មូលហេតុមានជំនន់ទឹកភ្លៀងបណ្តាលជន់លិចផ្លូវមួយចំនួន និងប៉ពាល់ផ្ទៈសំបែងប្រជាពលរដ្ឋទឹកហូរចូលផ្ទៈ ព្រោះតែភ្លៀងថ្ងៃនេះមួយមេធំ ហើយទឹកលូរហូរចុះស្ទឹងមិនទាន់ ទើបបណ្តាលជិនលិចបើរាំងភ្លៀងរយៈពេល៥ទៅ៦ម៉ោងអាចទឹកហូរចូលស្ទឹងអាចស្រកអស់ បើសិនជាភ្លៀងនៅបន្តធ្លាក់អាចលិចផ្លូវ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាច្រើនទៀត ។
មន្ត្រីរូបនោះបានអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលជនលិចទឹកចូលក្នុងផ្ទៈត្រូវមានកាតប្រុងប្រយ័ត្នចំពោះអគ្គិសនីត្រូវបិទ ជាពិសេស ក្រុមបច្ចេកទេសផ្នែកអគ្គិសនីត្រូវចុះពិនិត្យមើលការពារគ្រោះថ្នាក់កើតឡើង និងសត្វសេពឹសនៅពេលទឹកលិចផ្ទះមុនចូលសម្រាន្តត្រូវពិនិត្យពិចារណា និងប្រុងប្រយ័ត្ននៅពេលទឹកលិចសត្វពិសរកទីទួលដូចគ្នា ។