ព្រឹទ្ធសភា​កម្ពុជា បដិសេធទាំងស្រុង​ចំពោះខ្លឹមសារច្បាប់​ប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្ស​កម្ពុជា ឆ្នាំ២០២២ របស់​ព្រឹទ្ធសភាអាមេរិក​

ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានចេញ​សេចក្តីថ្លែងការណ៍ ឆ្លើយតបទៅគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែល​បានអនុម័ត ច្បាប់​ប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្ស​កម្ពុជា ឆ្នាំ២០២២ នាពេលថ្មីៗនេះ។ ច្បាប់ថ្មី​របស់​សហរដ្ឋអាមេរិកនេះ ត្រូវបាន​ព្រឹទ្ធសភាកម្ពុជា ចាត់ទុកថា ព្រឹទ្ធសភាអាមេរិក ធ្វើឡើង ដោយ​ផ្អែក​លើហេតុផលភូមិសាស្ត្រនយោបាយ ជាងគុណតម្លៃសិទ្ធិមនុស្ស។

អត្ថបទដែលជាប់ទាក់ទង