សម្តេច​ ស ខេ​ង​ ៖ ​អា​មេ​រិ​ក​ដាក់​កម្ពុជា​ចំណាត់ថ្នាក់​​​លេខ​៣​ រឿង​ការ​ប្រយុទ្ធ​ប្រឆាំង​ជួញដូរ​មនុស្ស​

​រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​ក្រឡាហោម​ស​ ខេ​ង ​ឧ​ប​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ ការ​សម្រេច​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ដាក់​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដែល​មាន​ន័យ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​គ្មា ន​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រ​ឆាំង​អំពើ​ជួញដូរ​មនុស្ស​។​

​សម្តេច​ស ខេ​ង​ បាន​លើក​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគា​រ​សិក្សា សាលា​បឋម​សិក្សា ហ៊ុន សែន ថ្នល់ទទឹង ស្រុក​អង្គស្នួល ខេត្តកណ្តាល​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែកក្កដា ឆ្នាំ​២០២២ ​ដោយ​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស សម្ដេច​បាន​បង្ហាញ​កា​រ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​សម្រេច​​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ដាក់​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ដែល​មាន​ន័យ​ថា​រាជរដ្ឋា​ភិ​បាល​កម្ពុជា​គ្មាន​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។

សម្ដេច​បន្ថែម​ថា​ «​ខ្ញុំ​ក៏​បារម្ភ​ឬ​ក៏​ថា​មានការ​ភ្ញាក់ផ្អើល​ដែរ ព្រោះ​ខ្ញុំ​ក្នុង​ឋានៈ ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ហើយ​តែង​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ ជា​ពិសេស​អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក​តែ​ម្ដង​»​។​

សម្ដេច​បន្ត​ថា​«​ខ្ញុំ​មានការ​បារម្ភ​លើ​លក្ខខណ្ឌ​នៃ​ការ​វាយតម្លៃ ឬ​មនោសញ្ចេតនា​នៃ​ការ វាយតម្លៃ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ កម្ពុជា​នៅ​តែ​មាន​ឆន្ទៈ និង​នៅ​តែ​បន្ត​ធ្វើ​ការងារ​នេះ ហើយ​នៅ​តែ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ទាំងអស់​ដោយ​ស្មោះ​ជាមួយ​គ្នា​។ យើង​និយាយ​តាម​របៀប​សាមញ្ញ​ថា​អ្នក​មក​ជួយ​ខ្ញុំ ដើម្បី​ជួយ​ឱ្យ​ខ្ញុំ​ឈ្នះ តែបើ​ខ្ញុំ​ចាញ់ មាន​ន័យ​ថា​អ្នកឯង​ក៏​ចាញ់​ដែរ មិនមែន​ចាញ់​តែ​ខ្ញុំ​ទេ​។ មក​ជួយ​ឱ្យ​ល្អ តែបើ​ធ្វើ​មិន​បាន​ល្អ អាហ្នឹង​អ្នកឯង​ក៏​អាក្រក់​ដែរ​។ ថា​អ៊ីចឹង​ទៅ​ចុះ​…​។ ប្រទេស​ខ្លះ ដូច​ជា​ធ្វើ​ការងារ​នេះ​មិន​បាន​ល្អ​ទេ តែ​បែរជា​បាន​ពិន្ទុ​ល្អ​វិញ​»​។​

យ៉ាងណា​ក៏​ដោយ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​កម្ពុជា​នឹង​មិន​ដកថយ​ឡើយ ផ្ទុយ​ទៅ វិញ​គឺ​នឹង​ខិតខំ​រក​ឱ្យ​ឃើញ​ចំណុចខ្សោយ​ដើម្បី​ដោះស្រាយ​។​

​សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​មាន​ប្រសាសន៍​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង មហាផ្ទៃ​ក្នុង​ការ​ដោះ ស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ក្នុង​នោះ​សម្ដេច​ក៏​បាន​អំពាវ នាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​ចំពោះ​ការ​អនុវត្ត​វិធាន​ការណ៍​ដោះ​លែង​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ និង​ការ​អនុវត្ត​ទោស​សហគមន៍​។

​សម្ដេច​បន្ត​ថា​ ការងារ​នេះ​កំពុង​អនុវត្ត​សាកល្បង ហើយ​ប្រសិនបើ​អនុវត្ត​បាន​ជោគជ័យ ក្រសួង​នឹង​ពង្រីក​ការងារ​នេះ​ទៀត​ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រសួងយុត្តិធម៌​។​

​សម្ដេច​ក៏​បាន​បន្ត​សង្កត់ធ្ងន់​អំពី​បញ្ហា​គ្រឿងញៀ.ន​នៅ​កម្ពុជា​ដែរ ដែល​ពេល​នេះ​កំពុង​ប្រឈម​នឹ ង​កំណើន​គ្រឿងញៀ.ន​ចេញពី​ការ​កែ​ច្នៃ​ដោយ​សមាស​ធាតុគីមី​ផ្សេង​ៗ​។ ជាមួយ​គ្នា​នោះ​ដែរ​ សម្ដេច​ក៏​បានឱ្យ​ដឹង​អំពី​ការ​ទទួល​បានការ​អនុញ្ញាត​ពី​សម្ដេច​តេ​ជោ រៀបចំ​សេចក្ដីព្រាងច្បាប់​មួយ ដើម្បី​គ្រប់គ្រង​ការ​នាំ​ចូល​សា​ធាតុគីមី និង​ទប់ស្កាត់​កុំឱ្យ​មាន ការ​បង្វែរ​យក​ទៅ​ផលិត​ជា​គ្រឿងញៀ.ន​។

​សម្ដេច​បន្ថែម​ថា​​ បញ្ហា​គ្រឿងញៀ.ន​នេះ​ក៏​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់ អ​ពើ​ភេ​វរ​កម្ម និង​ការ​រីកសាយ​ភាព​អាវុធ​មហា​ប្រល័យ​ផង​ដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង