ឯកឧត្តមតូច ប៉ូលីវ៉ា ចុះពិនិត្យសំណង់អគារមណ្ឌលសុខភាពម៉ឺនជ័យ ដែលនឹងដាក់អោយប្រើប្រាស់នៅពេលខាងមុខ

(ស្វាយរៀង): នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យសំណង់អគារមណ្ឌលសុខភាពម៉ឺនជ័យ ស្ថិតនៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីពិភាក្សាត្រៀមបុគ្គលិកពេទ្យ មកបម្រើការងារនៅមណ្ឌលសុខភាពនេះ នៅពេលខាងមុខ ដោយមានការចូលរួមពី លោកប្រធានមន្ទីរសុខភិបាលខេត្ត និងសហការី លោកនាយករដ្ឋបាលសាលាស្រុក និងសហការី លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិវាល ។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានពិភាក្សា និងប្រឹក្សាយោបល់ជាមួយលោកប្រធានមន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធ អំពីយន្តការរៀបចំនានា ដើម្បីឱ្យដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ដែលស្ថិតក្នុងអន្តរកាលមិនទាន់មានការទទួល-ប្រគល់ និងការអនុញ្ញាតពីក្រសួងពាក់ព័ន្ធ ព្រោះតម្រូវការប្រជាពលរដ្ឋចង់បានមណ្ឌលសុខភាព និងមានគ្រូពេទ្យបម្រើសេវាឆាប់រហ័ស។

 

ជាមួយនេះដែរឯកឧត្តម បានផ្តាំផ្ញើដល់លោកមេឃុំ ឱ្យធ្វើការងារនេះជាមួយសមាសភាពពាក់ព័ន្ធ និងជម្រាបប្រាប់ប្រជាពលរដ្ឋពីដំណើរការនេះឱ្យពួកគាត់បានយល់ទាំងអស់គ្នាផងដែរ៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង