ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានឲ្យដឹងថា វិស័យទេសចរចាប់ផ្ដើមមានស្ថានភាពល្អប្រសើរឡើងវិញ ខណៈនៅរាជធានីភ្នំពេញមានភ្ញៀវបរទេសចម្រុះជាតិសាសន៍មកទស្សនាមួយថ្ងៃជាង ៣ ០០០ នាក់។ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញបានឲ្យកម្ពុជាថ្មីដឹងតាមទូរសព្ទនៅព្រឹកនេះថា វិស័យទេសចរណ៍កំពុងវិលត្រឡប់មករកស្ថានភាពល្អប្រសើរ ខណៈរាជធានីភ្នំពេញចាប់ផ្ដើមទទួលកំណើនភ្ញៀវមកកម្សាន្តជារៀងរាល់ថ្ងៃ។