ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ធនាគារប្រៃសណីយ៍កម្ពុជា ក

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម.ក និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ.អឹម.ខ ភីអិលស៊ី ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)

ធនាគារអភិវឌ្ឈន៍ ជនបទ និងកសិកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីជាមួយធនាគារប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុចម្រើន ម. ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ.អឹម. ខេ ភីអិលស៊ី ក្រោមគម្រោងពិពិធកម្មកសិកម្ម កម្ពុជា (CASDP)។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការអញ្ជើញ ចូលរួមពី លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា ក. អ, Mr. Yannick Nicolas MILEV ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ម. ក, លោក គា បូរាណ ប្រធាន នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, តំណាងធនាគារពិភពលោក,តំណាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រោមគម្រោងនេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្តល់ឥណទានបោះដុំជូនគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងបីខាងលើ ដើម្បីផ្តល់ឥណទានបន្តដល់អ្នកទទួលផលក្នុងគម្រោង ដូចជា កសិករខ្នាតតួច, កសិធុរកិច្ចខ្នាតតូច និងមធ្យម, សហគមន៍កសិកម្ម និងក្រុមអ្នកផលិត សម្រាប់កសិផលទាំងអស់លើកលែងតែស្រូវ។ គម្រោងនេះ មានគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងគាំទ្រដល់ខ្សែច្រវាក់តម្លៃពិពិធកម្មវិស័យកសិកម្ម នៅ រាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន ១២ រួមមាន ខេត្តបាត់ដំបង,មណ្ឌលគីរី, ស្ទឹងត្រែង, រតនគិរី, ព្រះវិហារកំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, សៀមរាប, កណ្ដាល,កំពង់ស្ពឺ, និងកំពង់ឆ្នាំង។

អត្ថបទដែលជាប់ទាក់ទង