ពិធីអភិសេករូបសំណាក «ព្រះថោង នាងនាគ» ខេត្តព្រះសីហនុ រៀបចំ និងសម្របសម្រួលកម្មវិធីសាសនា
ខេត្តព្រះសីហនុ ៖ ដូចដែលប្រិយមិត្ដបានជ្រាបរួមកហើយថា រូបសំណាក «ព្រះថោង នាងនាគ» ត្រូវ បានអភិសេកជាផ្លូវការកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ ហើយរូបសំណាកនេះត្រូវបានរៀបចំនៅរង្វង់មូលព្រះថោង នាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ដែលជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថី ជំទាវ ម៉ៅ ។
ពិធីបដិមាភិសេក រូបសំណាកនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
រូបសំណាក ព្រះថោង តោងស្បៃនាងនាគ ដ៏ធំសម្បើមនេះមានកម្ពស់ជាង ២១ ម៉ែត្រ រចនា ស្ថាបត្យកម្មដោយកូនខ្មែរត្រូវបានសាងសង់ឡើងយ៉ាងហ្មត់ចត់នៅប្រទេសចិន និងបានដឹកមក ដល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃ ២៥ ខែមីនា ២០២២ ។ ហើយអ្វីដែលកាន់តែផ្ទុះការចាប់អារម្មណ៍ផងដែលនោះ គឺការរៀបចំពីធីអភិសេកជាមួយនឹងគ្រឿងរណ្ដាប់សក្ដារៈបូជា ដោយមើលទៅពិតជាមានភាពទាក់ទាញ ពោពេញទៅដោយបទពិសោធន៍ និងទេពកោសល្យខ្លាំងក្នុងការតុបតែង រហូតមានមហានជនជាច្រើន លាន់មាត់សរសើមិនដាច់នោះទេ ធ្វើឲ្យព្រឹត្តិការណ៍មួយនេះកាន់តែអធិកអធមតែម្ដង ។
តែយ៉ាងណាមិញ ទាំងអស់នេះពិតជាមិនអាចភ្លេចបាននោះទេទៅដល់ក្រុមការងារ បាយសី Event Service ដែលបានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ក្នុងការមមាញឹកទៅលើការរៀបចំគ្រឿងរណ្ដាប់ សក្ការៈបូជា ក្នុងកម្មវិធីអភិសេករូបសំណាក់ «ព្រះថោង នាងនាគ» ដោយប្រើប្រាស់រយៈពេលរៀបចំតែមុនមួយថ្ងៃ ជាមួយនឹងក្រុមការងារ បាយសី Event Service ប្រមាណជាង ៥០ នាក់ ។ ជាមួយគ្នានេះផង ក្រុមការងារ បាយសី Event Service ក៏បានសម្ដែងអារម្មណ៍រំភើបជាខ្លាំង ដែលបាន ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ដល់កិត្តិយសអោយក្រុមការងារ បាយសី Event Service រៀបចំ និងសម្របសម្រួលពិធីសាសនា ក្នុងការអភិសេករូបដិមា «ព្រះថោងនាងនាគ» នេះ ។
គួររម្លឺកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមការងារ បាយសី Event Service បានទទួលការងារធំៗបែបនេះ ជាមួយនឹងស្នាដៃតុបតែងក្នុងកម្មវិធីនានា នាពេលកន្លងមក ធ្វើឲ្យម្ចាស់កម្មវិធី និងអ្នកចូលរួមលាន់មាត់សរសើរគ្រប់ៗគ្នាតែម្ដង ៕ អត្ថបទសហការ
តោះ ! ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាពនៃទិដ្ឋភាពខាងក្រោមនេះទាំងអស់គ្នា ៖