សម្តេចក្រឡាហោម ស ខេង បានចូលរួមជាអធិបតីនៃពិធីសម្ពោធការដ្ឋានសាងសង់អគារសិក្សានៅខេត្តបាត់ដំបង និងបានគូសបញ្ជាក់ថា៖ វិស័យអប់រំសម្រាប់ទាំងអស់គ្នាសំដៅធានាឲ្យកុមារនិងយុវជនកម្ពុជាមានឱកាសស្មើៗគ្នាទទួលបានការអប់រំប្រកបដោយគុណភាពដោយពុំគិតអំពីឋានៈក្នុងសង្គមឡើយ
អគារសិក្សា១ខ្នង កម្ពស់៤ជាន់ ២០បន្ទប់ ដែលទើបដំណើរការបញ្ចុះបឋមសិលាសាងសង់នាពេលនេះ នឹងត្រូវដំណើរការសាងសងរយៈពេល១២ខែ ដោយគិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៣ និងមានបំពាក់តុ កៅអី ភ្លើងអគ្គិសិនី ទឹកស្អាត គឺជាការរួចំណែកពង្រឹងនៅក្នុងវិស័យអាណាចក្រ និង លើកស្ទួយវិស័យអប់រំផងដែរ ត្រូវបានទទួលការកោតសរសើរនិងវាយតម្លៃខ្ពស់ បីសំណាក់វត្តមានរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះថ្នាក់ដឹកនាំ ក្រុមការងារ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃខេត្តបាត់ដំបងទាំងមូលដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាលជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងទៅ ក្នុងឱកាសដែលសម្តេចបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដ្ឋានសាងសង់អគារនេះ។ មានប្រសាសន៍ស្វាគមន៍និងសង្ខេបរបាយការណ៍ជូនអង្គពិធីទាំងមូល ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានជម្រាបជូនឲ្យដឹងថា បច្ចុប្បន្ននេះក្នុងឆ្នាំសិក្សា ២០២១-២០២២ អនុវិទ្យាល័យសោហឺមានអគារសិក្សា៣ខ្នងស្មើ២៩បន្ទប់ បុគ្គលិកសិក្សាចំនួន៧១នាក់ស្រី៤៦នាក់ សិស្សានុ សិស្ស មានចំនួន១១៦៥នាក់ ស្រី ៥៨០នាក់ និងមានអគារទ្រុឌទ្រោម ១ខ្នង ៥បន្ទប់ ( ក្នុងនោះបណ្ណាល័យ១បន្ទប់ ក្លឹបសិក្សា១បន្ទប់) ត្រូវបានរុះរើចោល និងជំនួសមកវិញនូវអគារ សិក្សាដែលត្រូវសាងសង់ថ្មី ១ខ្នង កម្ពស់៤ជាន់ ២០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលចំណាយទឹកប្រាក់ប្រមាណ ៥៤ម៉ឺនដុល្លាសហរដ្ឋ អាមេរិក ទុកជាចំណងដៃជូនលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្រុងបាត់ដំបង។ សម្តេចក្រឡាហោម ស ខេង បាន មានប្រសាសន៍ក្រើនរំលឹកថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំសិក្សាធិការដោយបានប្រកាន់ភ្ជាប់នូវគោលដៅការអប់រំ សម្រាប់ទាំងអស់គ្នានិងខិតខំបង្កលក្ខណៈសម្បត្តិ សំដៅធានាឲ្យកុមារនិងយុវជនកម្ពុជាទាំងអស់ មានឱកាសស្មើៗគ្នាក្នុងការទទួលបាននូវការអប់រំប្រកបដោយគុណភាពដោយពុំគិតអំពីឋានៈក្នុងសង្គម តំបន់ភូមិសាស្ត្រជនជាតិ សាសនា ភេទឫជនមានពិការភាពឡើយ។ ក្នុងឱកាសនោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានឧបត្ថម ជូនលោកគ្រូ អ្នកគ្រូចំនួន ៧១នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀលសិង្ហចំនួន ០១ សហភាពសហព័ន្ធយុវជនកម្ពុជាយុវជនកាកបាទក្រហម និងសិស្សានុសិស្សសរុបចំនួន៤២០នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល និង សម្ភារៈសិក្សាមួយចំនួន កម្មករសាងសង់អគារសិក្សាចំនួន ៣០នាក់ ម្នាក់ៗថវិកា១០ម៉ឺនរៀល៕