សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “កម្ពុជាអាចត្រូវបានចាត់ទុកជាប្រទេសឈានមុខគេមួយក្នុងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ ”ក្នុងឱកាសដែលសម្តេចបាអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីង១៩ប្រភេទ(Pfizer) ចំនួន៣០ម៉ឺនដូសពីព្រះរាជាណាចក្រអេស៉្បាញ

ភ្នំពេញៈ វ៉ាក់សាំងកូវីង១៩ (Pfizer) ចំនួន ៣០ម៉ឺនដូស ជាអំណោយដ៏ថ្លែថ្លាបំផុត របស់ពីរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រអេស្ប៉ាញ ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្វពិធីប្រគល់និងទទួលជាផ្លូវការនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៨សីហា ដោយបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ គ្រីស្ទីណា អ៊ីលីសា អាគីឡា ជីមេនេស ភារធារីស្តីទី នៃស្ថានព្រះរាជាណាចក្រអេស៉្បាញ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ គ្រីស្ទីណា អ៊ីលីសា អាគីឡា ជីមេនេស ភារធារីស្តីទីនៃស្ថានព្រះរាជាណាចក្រអេស៉្បាញ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ជំនួយនេះ កើតចេញពីកិច្ចព្រមព្រៀង រវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ និងចេញពីកិច្ចសហការជាមួយយន្តការការពារពលរដ្ឋ របស់សហភាពអឺរ៉ុប។ លោកជំទាវមានប្រសាសន៍សំដែងនូវការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានស្ថានភាពកូវីដ១៩ ប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរយ៉ាងទូលំទូលាយ។ សម្រាប់ប្រទេសអេស៉្បាញ នេះគឺជាកិត្តិយសដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា និងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងកិច្ចប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ក្នុងការធានាសុវត្តិភាពខ្ពស់បំផុត ជូនប្រជាពលរដ្ឋរបស់ខ្លួន រួមទាំងជនបរទេស ដែលពុំមានសញ្ជាតិកម្ពុជាផងដែរ។ ថ្លែងក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីង១៩ (Pfizer) ចំនួន៣០ម៉ឺនដូស សម្រាប់កុមារ ពីរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រអេស្ប៉ាញ ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ការសំរេចចិត្តដ៏ត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធសាស្រ្តជាតិចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនដល់ប្រជាជន ពិសេសកុមារ ដែលជាទំពាំងស្នងឬស្សី និងជាអនាគតនៃប្រទេសជាតិ កម្ពុជាអាចត្រូវបានចាត់ទុកជាប្រទេសឈានមុខគេមួយ ក្នុងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ។ ជាលទ្ធផលទោះបីជារលកថ្មី នៃការឆ្លងរាលដាលនៅបន្តមានក៏ដោយ ក៏កម្ពុជាអាចបើកដំណើរការរបស់ប្រទេសឡើងវិញលើគ្រប់វិស័យ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ និងអាចរក្សាប្រក្រតីភាព នៃដំណើរការសង្គម សេដ្ឋកិច្ច ព្រមទាំងបានស្តារ និងជំរុញកំណើនឡើងវិញ ប្រកបដោយភាពរឹងមាំ រហូតមកដល់បច្ចុប្បន្ន។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ សម្រេចបានតាមរយៈការចាក់វ៉ាក់សាំង ដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ ចូលរួមកាត់ផ្តាច់ការឆ្លងរាលដាល និងជាពិសេសបញ្ចៀសបាននូវការឈឺធ្ងន់ និងការបាត់បង់អាយុជីវិត។ ជាក់ស្តែងកម្ពុជាមិនមានករណីស្លាប់នោះឡើយ ក្នុងរយៈពេលជិត៤ខែចុងក្រោយ រាប់ចាប់តាំងពីខែមេសា ឆ្នាំ២០២២ មកដល់ថ្ងៃនេះ។
បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ គ្រីស្ទីណា អ៊ីលីសា អាគីឡា ជីមេនេស ភារធារីស្តីទី នៃស្ថានព្រះរាជាណាចក្រអេស៉្បាញ ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីង១៩ (Pfizer) ចំនួន៣០ម៉ឺនដូស សម្រាប់កុមារ ពីរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រអេស្ប៉ាញ ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង