ប្រជុំបូកសរុបលទ្ធផលការងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
(ស្វាយរៀង)៖ លោក ឌី វិជ្ជា ប្រធានគណៈកម្មាធិការ សសយក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានដាក់ទិសដៅនិងផែនការបន្តចំពោះមុខ ឲ្យក្រុង ស្រុក ទាំង៨ត្រូវអនុវត្តឱ្យបានជោគជ័យបន្ថែមទៀត។
លោកឌី វិជ្ជា បានដាក់ទិសដៅនិងផែនការឲ្យសសយក ក្រុង ស្រុក ទាំង៥ត្រូវអនុវត្តន៍រួមមា
*១. ត្រៀមយុវជនជាអ្នកសង្កេតការណ៍សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២
*២. ការតៀមយុវជនប្រឡងចូលជាមន្រ្តីកិច្ចសន្យា គ.ជ.ប នៅថ្នាក់ខេត្ត និង ក្រុមចុះឈ្មោះបោះឆ្នោត ( ក.ច.ប
*៣. ការត្រៀមជនបង្គោល លើការងារបោះឆ្នោត តាមក្រុង ស្រុក ដើម្បីបើកវគ្គបណ្ដុះបណ្ដាលបន្តតាមក្រុង ស្រុ
*៤. ត្រៀមកម្លាំងយុវជនដែលមានស្រាប់ ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
*៥. ជួយផ្សព្វផ្សាយជម្រុញដល់បងប្អូន គ្រួសារ សូមទៅទទួលការចាក់វ៉ាក់សាំង ដូស ជំរុញ ជាបន្តបន្ទាប់ ដើម្បីបង្កើតភាពសុំាក្នុងខ្លួន ក៏ដូចជាក្នុងសង្គមគ្មានជំងឺកូវីដ ១៩។
ជាមួយគ្នានេះ លោកឌី វិជ្ជា បានថ្លែងនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលតែងតែលើកសរសើរពីយុវជនខេត្តស្វាយរៀងយើង ដែលធ្វើសកម្មភាព ផុសផុល គ្រប់សកម្មភាព និងគ្រប់វិស័យ ទោះបីក្នុងដំណាក់កាលកូវីដក្ដី ក៏យុវជនយើងតែងតែចូលរួមគ្រប់រូបភាព ជាពិសេសការសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែលជាយុទ្ធាសាស្រ្តផ្ការីក របស់ សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញ ដើម្បីធានាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយគ្មានការខ្លាចរអា
លោកបានគូសបញ្ជាក់ថា កិច្ចការងារអ្នកសង្កេតការណ៍ជាតិនេះ ជាការងារស្នូលមួយក្នុងសសរម្ដំរបស់ សសយក យើង ដែលស្ថិតក្នុង យុទ្ធនាការពលរដ្ឋល្អ ដែលសកម្មភាពនេះ ចូលរួមក្នុងការសង្កេតមើលនូវដំណើរការ ជាសាក្សីដ៏សំខាន់ក្នុងការឃ្លាំមើល និងធានាបាននៅការបោះឆ្នោតប្រព្រឹត្តទៅដោយអហឹង្សា សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ព្រមទាំងឆ្លុះបញ្ជាំងបាននូវសមត្ថភាពមន្រ្តី គ.ជ.ប មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំ នូវប្រព័ន្ធបោះឆ្នោតបានដោយខ្លួនឯង ដោយមិនពឹងពាក់លើជនបរទេសក្នុងការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាយើ
លោកបានបន្តថា ភាពជោគជ័យរបស់ សសយក មិនមែនកើតចេញពីថ្នាក់ដឹកនាំខេត្តនៅទីនេះទេ គឺកើតចេញពីយុវជនអ្នកសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតផ្ទាល់អ្វីដែលអ្នកសង្កេតការណ៍យើងសង្កេតឃើញ កត់ត្រាចូលក្នុងរបាយការណ៍ បង្ហាញពីការយកចិត្តទុកដាក់ និងទំនួសខុសត្រូវខ្ពស់របស់យុវជនយើ
កិច្ចប្រជុំនេះមានការចូលរួមពីលោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្ត និងជាប្រធានក្រុមការងារអ្នកសង្កេតការណ៍ជាតិ សសយក ខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រីដែលជាថ្នាក់ដឹកនាំនិងសមាជិកសសយកខេត្តស្វាយរៀងជាច្រើនរូបផងដែរ ៕ដោយ:33