ឯកឧត្តម ជា សុផារ៉ា បានជម្រាបជូនឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពវៀតណាមថ្មីថា៖ សម្រាប់កម្ពុជា ការរក្សាស្ថេរភាពនយោបាយ ការលើកកំពស់ជីវភាពប្រជាពលរដ្ឋគឺជាគោលដៅ ចំបងក្នុងគោលនយោបាយជាតិដែលត្រូវតែអនុវត្តន៍!
ក្នុងជំនួបរវាងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យ ឯកឧត្តម Gnuyen Huy Tang ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុក មិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងវៀតណាមថាជាចំណុចកំពូលដែលត្រូវដើរឆ្ពោះទៅមុខសំរាប់ការអភិវឌ្ឍប្រទេសជាតិ។ ចំពោះកម្ពុជា ការរក្សាស្ថេរភាពនយោបាយ ការលើកកំពស់ជីវភាព ប្រជាពលរដ្ឋគឺជា គោលដៅចំបងក្នុងគោលនយោបាយជាតិដែលត្រូវរួមគ្នាអនុវត្ត! ជាក់ស្តែងឯ.ឧឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីយុទ្ធសាស្រ្តប្រកបដោយភាពជោគជ័យរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសCovid-19ដូចជាការចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេសការព្យាបាលនិងការអនុវត្តវិធានការសុខាភិបាលនានាដែលទទួលបានការគាំទ្រសហការចូលរួម ពីប្រជាពលរដ្ឋរហូតអាចមានលទ្ធភាពបើកដំណើរការឡើងវិញលើគ្រប់វិស័យ។ឯ.ឧឧបនាយករដ្ឋមន្រ្តីបានអោយដឹងអំពីលទ្ធផលការងារដោះស្រាយវិវាទដីធ្លីនិងការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ដែលការងារនេះចាត់ទុកថាជាការផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋហើយក៏ជាទ្រព្យសម្បត្តិរបស់ពួកគាត់ដែលអាចប្រើប្រាស់ ចាត់ចែងនិងអាស្រ័យផលផងដែរ។ ឯ.ឧ ឧបនាយករដ្ឋមន្រ្តីជាសុផារ៉ា សង្ឃឹមថាចំណងមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការដែលមានលក្ខណះពិសេសរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក៏ដូចជារវាង ព្រះរាជាណាចក្រកម្ពុជាជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងកាន់តែស្អិតរមួតនិងចាក់គ្រឹះយ៉ាងរឹងមាំថែមទៀតទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ឯ.ឧ Nguyen Huy Tang សង្ឃឹមថាទំនាក់ទំនងរវាងក្រសួងនានានៃប្រទេសវៀតណាមនិងក្រសួងជាដៃគូនៅក្នុងប្រទេសកម្ពុជា នឹងមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតបន្ថែមទៀតដើម្បីរួមគ្នាក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ បន្ទាប់មកឯ.ឧបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជាដែលបានផ្តល់កិច្ចសហការឧបត្ថម្ភ គាំទ្រដល់ភាគីវៀតណាមនូវរាល់កិច្ចពិភាក្សានានាដែលត្រូវបានធ្វើឡើងនាពេលកន្លងមក ហើយការអភិវឌ្ឍរបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះគឺមិនអាចកាត់ផ្តាច់ចេញពីការជួយឧបត្ថម្ភគាំទ្ររបស់ ប្រជាជនកម្ពុជាបានឡើយ៕