សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថត៤សន្លឹកដែលទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា…!

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញរូបរបស់សម្ដេច ចំនួន៤សន្លឹក ដែលទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាពសម្រាប់កម្ពុជា។

នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា “សូមអរគុណចំពោះបងប្អូនដែលបានផ្តល់រួបថតមកឱ្យខ្ញុំ តាមរយៈ messenger Facebook ។ រូបថតដែលបញ្ជូនមកមានមួយចំនួនខ្ញុំមិនដែលបានឃើញពីមុន មិនដឹងថាថតនៅពេលណា នៅទីណានិងអ្នកណាជាអ្នកថត”។ សម្ដេចតេជោបន្តថា លើកនេះមានរូបថត៤សន្លឹក ដែលខ្ញុំគិតថា ថតក្នុងពេលតែមួយដោយសម្គាល់ទៅលើអាវ ក្រវ៉ាត់ក និងផ្លាកសញ្ញាសម្រាប់ចូលប្រជុំ តែអ្វីដែលមិនច្បាស់គឺកន្លែង និងពេលវេលា។ សម្ដេចតេជោលើកឡើងថា “ខ្ញុំសង្ស័យ៥កន្លែង ឬ៥ប្រទេស គឺ ១. ការប្រជុំក្រៅផ្លូវការហ្សាការតា(JIM)ទាំងពីរលើក១៩៨៨.១៩៨៩ និងការប្រជុំរៀបចំសមាសភាពSNC១៩៩១ នៅប្រទេស ឥណ្ឌូណេស៊ី។ ២. សន្និសិទប៉ារីសចាប់ផ្តើមដំបូង១៩៨៩ នៅប្រទេសបារាំង។ ៣. ការប្រជុំបង្កើត SNC នៅតូក្យូ ប្រទេសជប៉ុន១៩៩០។ ៤. ការប្រជុំSNCនៅបាងកក ឬប៉ាតាយ៉ា ប្រទេសថៃ ១៩៩១។ ៥. ការប្រជុំSNCនៅប៉េកាំងប្រទេសចិន១៩៩១។”

សម្ដេចតេជោបានអំពាវនាវបងប្អូន ដែលបានដឹងប្រភពរូបថតនេះ ជួយប្រាប់ ព្រោះរូបថតទាំងនេះទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង