អង្គការមូលនិធិអភិវឌ្ឍន៍មូស្លីម កម្ពុជាចុះ MOU ជាមួយស្ថាប័ន MHTC របស់ម៉ាឡេស៊ីដើម្បីផ្តល់សេវាកម្មព្យាបាលអ្នកជម្ងឺនៅម៉ាឡេស៊ី និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាលរវាងកម្ពុជា-ម៉ាឡេស៊ី!

ពិធីចុះអនុស្សរណៈយោគយល់គ្នា ឬ MOU រវាងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)ដែលមាន ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ជាប្រធាននៃភាគីកម្ពុជា និងក្រុមប្រឹក្សាលើកកំពស់សេវាកម្ម សុខាភិបាលម៉ាឡេស៊ី (MHTC)ដែលមានលោក Muhammad Daud Muhammad Arif នាយកប្រតិបត្តិ ជាភាគីម៉ាឡេស៊ីក្នុងគោលបំណងដើម្បីផ្តល់សេវាកម្មព្យាបាលជម្ងឺនៅប្រទេសម៉ាឡេស៊ី និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាលរវាងកម្ពុជា-ម៉ាឡេស៊ី។ នាឱកាសដ៏សោមនស្សរីករាយនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញនៅពេលនោះដែរ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកពីគោលបំណងសំខាន់នៃអនុស្សារណៈនេះមិនត្រឹមតែជាការផ្តល់ឱកាស និងជំរើសបន្ថែមទៀត ជូនដល់អ្នកជម្ងឺកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសឲ្យយើងទទួលបាននូវបទពិសោធន៍ថ្មីនៃការព្យាបាល ជាមួយនិងភាពទំនើបនៃវិស័យវេជ្ជសាស្រនៃប្រទេសម៉ាឡេស៊ី។ ហើយពិធីចុះ MoU ថ្ងៃនេះ គឺជាការចូលរួមចំណែកបន្ថែម  និងផ្ដល់ជម្រើសជូនអ្នកជំងឺកម្ពុជា ឲ្យកាន់តែទូរលំទូលាយ លើការសម្រេចចិត្តក្នុងការទទួលយកសេវាកម្មព្យាបាលសុខភាព ដែលមានតម្លៃសេវាកម្ម ទាបជាងទីផ្សារ ពី ៥០% ទៅ ៦០%។ ជាពិសេស សេវាកម្មនេះ ក៏ធានាផ្ដល់ជូននៅសន្តិសុខលើការធ្វើដំណើរ ស្នាក់នៅ ម្ហូបអាហារហាឡាល ដែលប្រកបទៅដោយផាសុកភាព។   លោក Muhammad Daud Muhammad Arif(មូហាំម៉ាត់  ដាវូដ  មូហាំម៉ាត់  អារីហ្វ) បានសំដែងនូវសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយ CMDF។ លោក សង្ឃឹមយ៉ាងមុតមាំថា CMDF នឹងក្លាយជាដៃគូរសហការណ៍ដ៏សំខាន់របស់ MHTC នៅក្នុងប្រទេសកម្ពុជា ដើម្បីសម្របសម្រួលជូនអ្នកជំងឺ ប្រឹក្សារយោបល់ ជ្រើសរើសមន្ទីរពេទ្យ និងគ្រូពេទ្យឯកទេសជូនអ្នកជំងឺ។ ជាមួយគ្នានោះ ក៏អាចនឹងផ្តល់នូវឱកាសនៃការផ្លាស់ប្តូរបទពិសោធន៍ សម្រាប់គ្រូពេទ្យនៃប្រទេស ទាំងពីរផងដែរ។ ជាការពិត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស វិស័យសុខាភិបាល ក៏មានការរីកចំរើនគួរអោយកត់សំគាល់ ដែលស្តែងអោយឃើញតាមរយៈ សមត្ថភាពនៃការគ្រប់គ្រងការរីករាលដាលនៃ ជម្ងឺកូវីត-១៩ ការពង្រីកនូវហេដ្ឋារចនាសម្ពន្ធ័ សេវាសុខាភិបាលសារធារណៈ និងការបណ្តុះបណ្តាលធនធានមនុស្សស្របនិងកំរិតអន្តរជាតិ ។ សូមជម្រាបជូនថា MHTC ជាស្ថាបន័ឯកជនមួយ ដែលចូលរួមលើកំពស់សេវាសុខាភិបាល និងសុខុមាលភាពប្រជាជន ទាំងក្នុងប្រទេសម៉ាឡេស៊ី និងក្នុងតំបន់! MHTC មានមន្ទីរពេទ្យដែលជាសមាជិកមានរហូតដល់ចំនួន ៧៩ កន្លែងឯណោះ៕

 

អត្ថបទដែលជាប់ទាក់ទង