អ៊ុយក្រែនបញ្ជាក់ថាតំបន់ Donbas បានរងការវាយប្រហារបន្ថែមទៀតពីសំណាក់កងកម្លាំងរុស្ស៊ី ប៉ុន្តែមិនមានមនុស្សរងរបួសទេ!
អាជ្ញាធរអ៊ុយក្រែនបាននិយាយថាកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងទៅលើទីក្រុង Sloviansk ដោយបានបំផ្លាញអគារលំនៅដ្ឋាន និងសាលារៀនមួយកន្លែង។ ក្នុងហេតុការណ៍នោះគ្មានអ្នករបួសនៅក្នុងទីក្រុងដែលស្ថិតក្នុងតំបន់Donbas នោះទេ! ក្រោយពីការបាញ់ផ្លោងយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែមកហើយ។ លោក Kostiantyn Daineko បាននិយាយនៅពេលរូបលោកមើលឃើញនិងបានស្ទាបស្ទង់ពីការខូចខាតនៅក្នុងផ្ទះល្វែងម្តាយរបស់លោកថា”នោះហើយជាអ្វីដែលយើងមើលទៅដូចជាការំដោះតំបន់រងគ្រោះ គឺជារបៀបដែលអ្នកសង្រ្គោះតំបន់ចេញពីរុស្ស៊ីដូច្នោះដែរ។ លោក Daineko បាននិយាយថានៅពេលដែលរូបលោកកំពុងស្តាប់តន្ត្រី រៀបនឹងលង់លក់ក្នុងដំណេកទៅហើយស្រាប់តែលោកបានលឺសម្លេងបាញ់ផ្លោងអាគារតែម្តង។ លោកបានរំឭកថា៖ «ពេលនោះខ្ញុំបានបើកភ្នែក ហើយខ្ញុំបានឃើញស៊ុមបង្អួចហោះខ្ទាតមកលើខ្ញុំ ហើយកញ្ចក់បង្អួតក៏បែកខ្ចាយតែម្តង»។ លោកបាននិយាយថា អគារភាគច្រើននៅក្នុងទីក្រុងគឺទទេស្អាតគ្មានមនុស្សរស់នៅទេ គឺមានតែអ្នកស្រុកត្រឹមពីរ-បីនាក់ប៉ុណ្ណោះដែលស្ថិតនៅក្នុងអគារនៅពេលមានការវាយប្រហារនេះ។ មនុស្សជាង៥០នាក់រួមទាំងកុមារផងដែរបានព្យាយាមរត់គេចពីទីក្រុង ក្នុងតំបន់ Donbas នៅពេលដែលពួកគេរងការវាយប្រហារជាច្រើនដង និង មានមនុស្សស្លាប់កាលពីខែមេសាកន្លងទៅ៕