ការសម្ដែង​របាំ​ក្បាច់បុរាណ​ខ្មែរ​ទ្រង់ទ្រាយ​ធំរយៈពេល២ថ្ងៃ មានមហាជនគាំទ្រយ៉ាងច្រើនកុះករ

ឯកឧត្ដម តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង លោក សោម សុធា អគ្គនាយកភូមិខ្មែរគ្រុប បានដឹកនាំក្រុមយុវជន សសយកខេត្តស្វាយរៀង និងបុគ្គលិក និងសហការីភូមិខ្មែរគ្រុប ចំនួន១៦០នាក់ ដើម្បីចូលរួមទស្សនាការសម្តែងមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង”ព្រះបាទ​ជ័យរ​វ្ម័​នទី​៧” ដកស្រង់​ត្រង់​ឈុត ស្នា​ព្រះហស្ត និង​សមិទ្ធផល​នៃ​មហាវីរក្សត្រ​ទាំង​៣​អង្គ​ នៅសាលសន្និសីទចតុមុខដែលបានប្រារព្ធធ្វើឡើងកាលពី២៧ និង២៨ ខែសីហា ឆ្នាំ២០២២ គឺការក្រោមកិច្ចផ្ដួចផ្ដើមពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយនឹងសាលារបាំនរោត្ដម បុប្ផាទេវី ។

ការសម្តែងមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង ព្រះបាទ​ជ័យរ​វ្ម័​នទី​៧ ដកស្រង់​ត្រង់​ឈុត ស្នា​ព្រះហស្ត និង​សមិទ្ធផល​នៃ​មហាវីរក្សត្រ​ទាំង​៣​អង្គ​ ដែលបានមកដល់ ខណៈ​សិល្បករ​-​សិល្បការិនី ជិត២០០​នាក់ ​កំពុង​ហាត់​សម​យ៉ាង​យកចិត្តទុកដាក់​បំផុត​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការសម្ដែង​ដ៏​កម្រ​មួយ​នេះ ប្រកបដោយ​ភាព​អស្ចារ្យ​សម្រាប់​ទស្សនិកជន​ទាំង​ជាតិ និង​អន្តរជាតិ​ ដែលបានប្រារព្ធធ្វើឡើងនាសាសចតុមុខ រាជធានីភ្នំពេញ។

ឯកឧត្ដម តូច ប៉ូលីវ៉ា បានមានប្រសាសន៍អោយដឹងថា៖ ការដឹកក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងនាពេលនេះ គឺជួយគាំទ្រលើកស្ទួយវិស័យសិល្បៈខ្មែរ វិស័យផ្សេងៗក្នុងសង្គមជាតិរបស់យើង។ ហើយឯឧត្តមផ្ទាល់ក៏ដូចជាមហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «​ព្រះបាទ​ជ័យរ​វ្ម័​នទី​៧ ដកស្រង់​ត្រង់​ឈុត ស្នា​ព្រះហស្ត និង​សមិទ្ធផល​នៃ​មហាវីរក្សត្រ​ទាំង​ ៣​អង្គ​»​។

ក្នុងឪកាសនោះផងដែរឯកឧត្ដម តូច ប៉ូលីវ៉ា អំពាវនាវ​សូមឱ្យ​ប្រជាជន​ខ្មែររចូល​រួមទស្សនា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ​នេះ ខណៈដែល​បច្ចុប្បន្ននេះ​មាន​ប្រទេសជិតខាង​កំពុង​បញ្ជៀប​វប្បធម៌​របស់​ពួកគេ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ ដូច្នេះហើយ​មានតែ​គាំទ្រ សិល្បៈ​វប្បធម៌​ជាតិ​របស់ខ្លួន​ប៉ុណ្ណោះ ទើប​អាចជួយ​លើក​តម្កើង​វប្បធម៌​ជាតិ​ឱ្យ​ថ្កុំថ្កើង មិន​អាចមាន​ប្រទេស​ណា​មក​បន្លំ​បានឡើយ​។

សូមបញ្ជាក់ផងដែរថាៈ នៅក្នុងព្រឹត្តការណ៍ខាងលើនេះបុគ្គលិក និងសហការី ដែលដឹកនាំដោយ លោក សោម សុធា អគ្គនាយក ភូមិខ្មែរគ្រុប ដែលតែងតែយកចិត្តទុកដាក់ពីសុខទុកចំពោះបុគ្គលិក និងសហការី ពិសេសលោកតែងតែជួយគាំទ្រលើកស្ទួយ វិស័យផ្សេងៗក្នុងសង្គមរបស់យើង ក៏បានដឹកនាំ បុគ្គលិក និងសហការី ១៦០នាក់ ចូលរួមទស្សនា ក្នុងការជួយគាំទ្រ លើកស្ទួយ និងថែរក្សាវប្បធម៌ខ្មែរយើង នៅសាលសន្និសីទចតុម្មុខអំពី របាំក្បាច់បុរាណខ្មែររឿង “ព្រះបាទជ័យវរ្ម័នទី៧  ៉ដែលជាការដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ។

 

ជាពិសេស លោក សោម សុធា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឌី វិជ្ជា ឯកឧត្តម តូច ប៉ូលីវា ថ្នាក់ដឹកនាំខេត្តទាំងអស់ និងស.ស.យ.ក ខេត្តស្វាយរៀង ដែលបានរៀបចំបង្កើតនូវកម្មវិធីវប្បធម៌ដ៍ពិសេសនេះឡើង ។

ហើយលោក និងក្រុមការងារសូមគោរពជួនពរ សុខភាពល្អបរិបូណ៌ និងជួបនូវពុទ្ធិពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពុលៈ និងជោគជ័យគ្រប់ភារៈកិច្ច ៕ ដោយ:33

អត្ថបទដែលជាប់ទាក់ទង