សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អាជ្ញាធរមិនត្រូវរើសអើងពលរដ្ឋដែលទៅចំការ លោក ខឹម វាសនា នោះទេ! ហើយពលរដ្ឋជាប្តី -ជាប្រពន្ធ និង ក្រុមគ្រួសារខ្លួនឯង ក៏មិនត្រូវរើសអើងសាច់ញាតិខ្លួនឯងដែរ!

ភ្នំពេញៈ អំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតភាព ក្នុងពិធីបើកការដ្ឋានសាងសង់ជាផ្លូវការសម្រាប់ស្ពានអាកាសថ្មីចំនួន២ នៅព្រឹកថ្ងៃទី៣១ខែសីហានេះដោយស្ពានទី១ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ទី២ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។

សម្តេចបានឆ្លៀតលើកឡើងអំពីស្ថានការណ៍បច្ចុប្បន្នដែលបានអូសបន្លាយជាង១សប្តាហ៍នេះទាក់ទងនឹងអបិយជំនឿខ្វះការពិចារណាក្រោមការ អំពាវនាវរបស់ លោក​ ខឹម វាសនា ប្រធានគណបក្ស LDP  ថា សម្តេចតេជោបានអំពាវនាវដល់អាជ្ញាធរដែនដី​រៀបចំ​រថយន្តរង់ចាំទទួល និង ​ដឹកជញ្ជូនពលរដ្ឋ​ចេញពីទីតាំងចំការលោក​ខឹម​ វាសនា​ និង​រៀបចំ​បាយទឹកឱ្យបានសមរម្យផងដែរ។ ​​ភាពវៃឆ្លាត និង ភាពសណ្តោសប្រោសប្រណីរបស់សម្តេចតេជោ​ដោយត្រង់ចំពោះលោក​ខឹម​ វាសនា​ កុំឃាត់ពលរដ្ឋ​ក្នុងការចាកចេញ​ មិនត្រូវ​រារាំងពលរដ្ឋ​ដែល​ត្រូវ​ចាកចេញ​នោះទេ​។  សម្តេចតេជោ​ បញ្ជាក់ថា​ខឹម​ វាសនា​ មិនមែន​ជាមនុស្ស​របស់​សម្តេច​នោះទេ​ តែ ខឹម​ វាសនា​ មិនដែលមានរឿងអី​ជាមួយ​សម្តេច​នោះដែ​រ​ ហើយលោក​(ខឹម​ វាសនា​)​ធ្វើ​តាម​បែបផែនរបស់​​គាត់ចុះ​ ។​  អាជ្ញាធរ​មិនត្រូវ​រើស​អើង​ ពលរដ្ឋ​ដែល​ទៅ​ចំការ​ លោកខឹម​ វាសនា​នោះទេ​ ចំណែកពលរដ្ឋដែលមាន​ប្តី​ ប្រពន្ធ​ និងក្រុមគ្រួសារ​ ក៍មិនត្រូវរើសអើង​នោះដែរ​។  សម្តេចតេជោ​បញ្ជាក់ថា​ ខឹម​ វាសនា​ បានធ្វើ​ឱ្យ​ពលករ​មួយចំនួន​បាត់​បង់​ការងារ​ធ្វើ​ និងធ្វើឱ្យ​ពលរដ្ឋ​មួយចំនួន​បែកបាក់​គ្រួសារ​ តែការ​ប្រមូលផ្ដុំ​នេះ​ បើប្រៀបធៀបនឹងបាតុកម្ម​នៅផ្លូវ​វេងស្រេង​កាលពីមុន​គឺខុសគ្នាដាច់​៕

អត្ថបទដែលជាប់ទាក់ទង