សម្តេចក្រឡាហោម ស ខេង ចូលរួមក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៅស្រុកបាភ្នំដែលជាការ រួមចំណែកជម្រុញ វិស័យអប់រំ និងកសាងធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ!

បន្ទាប់ពីលោក ឡាយ សំអឿន អភិបាលនៃគណៈអភិបាលស្រុកបាភ្នំបានជម្រាបជូននូវរបាយការណ៍ស្តីអំពីអគារសិក្សា១ខ្នងប្រវែង៩ម៉ែត្រx៤០ម៉ែត្រ មាន០៥បន្ទប់ នៅសាលាបឋមសិក្សាវត្ត ប្រស្រែ ភូមិប្រស្រែ ឃុំបឹងព្រះ ចំណាយថវិការសរុប ចំនួន៖ ៧៦,៥០០ដុល្លាអាមេរិកគត់ និង បណ្ណាល័យ១ខ្នង ៩ម៉ែត្រX១៥ម៉ែត្រ មាន ០២បន្ទប់ នៅសាលាបឋមសិក្សាស្នេហ៍រាន ភូមិស្នេហ៍រាន ឃុំបឹងព្រះ ចំណាយថវិការសរុប ចំនួន៣៨,០០០ដុល្លាអាមេរិកគត់ និងទីចាត់ការ១ខ្នង ៩ម៉ែត្រX១៥ម៉ែត្រ មាន០២បន្ទប់ នៅសាលាបឋមសិក្សា ឃ្លាំងសេដ្ឋី ភូមិដីថុយ ឃុំបឹងព្រះ ចំណាយថវិការសរុបចំនួន៖ ៣៨,០០០ដុល្លាអាមេរិកគត់រួចមក សម្តេចក្រឡាហោម ស ខេងបានថ្លែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំក្រុមការងារ     និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រៃវែង ដែលបានខិតខំអស់កម្លាំងកាយនិងស្មារតីចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរនៅគ្រប់ដំណាក់កាលនៃការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់   អាណត្តិទី៥ ឆ្នាំ២០២២ ។  ការសម្រេចចិត្តដ៏ត្រឹមត្រូវ និងម៉ឺងមាត់របស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ដោយក្នុង នោះបានធ្វើការរៀបចំយុទ្ធនាការជាតិចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌ ទូទាំងប្រទេស ជូនដល់ ប្រជាពលរដ្ឋ ពិសេសកុមារ ដែលជាទំពាំងស្នងឫស្សី និងជាអនាគតរបស់ ប្រទេសជាតិ កម្ពុជាអាចត្រូវចាត់ទុកថាជាប្រទេសឈានមុខមួយក្នុងការ គ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩យ៉ាងល្ អប្រសើរ។ជាលទ្ធផល ទោះបីជារលកថ្មីនៃការរាលដាលនៅបន្តមានក៏ដោយ ក៏កម្ពុជាបើកដំណើរការប្រទេស ឡើងវិញលើគ្រប់វិស័យ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ និងអាចរក្សាប្រក្រតីភាពនៃ ដំណើរការសង្គម-សេដ្ឋ

កិច្ច ព្រមទាំងបានស្ដារ និងជំរុញកំណើនឡើងវិញ ប្រកបដោយភាពរឹងមាំ រហូតដល់ពេលបច្ចុប្បន្ននេះ។សមិទ្ធផលនេះសម្រេចបានតាមរយៈការចាក់វ៉ាក់សាំងដែលបានជួយបង្កើននៃ រនាំងការពារដ៏រឹងមាំ ចូលរួមកាត់ផ្ដាច់ការឆ្លងរាលដាល និងជាពិសេស បញ្ចៀសបាននូវការឈឺធ្ងន់ និងការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុក្ខដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលលើសុខុមាល ភាពប្រជាជនដើម្បីធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់ប្រទេសជាតិយើង។សម្តេចក្រឡាហោមមានប្រសាសន៍បន្តទៀតថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំសិក្សាធិកាដោយបានប្រកាន់ភ្ជាប់នូវ គោលដៅការអប់រំសម្រាប់ទាំងអស់គ្នានិងខិតខំបង្កលក្ខណៈសម្បត្តិ សំដៅធានាឲ្យកុមារនិងយុវជនកម្ពុជាទាំងអស់មានឱកាសស្មើៗគ្នាក្នុងការទទួលបាននូវការអប់រំប្រកបដោយគុណភាពដោយពុំគិតអំពីឋានៈ ក្នុងសង្គមតំបន់ភូមិសាស្ត្រជនជាតិ  សាសនា   ភេទឫពិការភាពឡើយ។ ក្នុងឱកាសនោះដែរសម្តេចក្រឡាហោម ស ខេង បានឧបត្ថមសាលាស្រុកបាភ្នំ  ថវិកា  ១លានរៀល សាលាឃុំបឹងព្រះ ៥០ម៉ឺនរៀល   លោកគ្រូ អ្នកគ្រូ១៣៥នាក់ ម្នាក់ៗថវិកា២ម៉ឺនរៀល យុវជនសសយកចំនួន៥០នាក់ យុវជនកាកបាទក្រហម៥០ នាក់យុវជនកាយរិទ្ធ  ៥០នាក់ម្នាក់ៗទទួលបានថវិកា០១ម៉ឺនរៀល  សិស្សានុសិស្សចំនួន១៥០នាក់ ម្នាក់ៗទទួលបានប៊ិច សៀវភៅ និងថវិកាមួយចំនួន  ព្រមទាំងដូនជីតាជី ចំនួន ១០០នាក់ផ្សេងទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង