វត្តមានរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយនឹងរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ចូលរួមជាអធិបតីក្នុងការជម្រុញសកម្មភាពតាក់តែងសេចក្តីព្រៀងច្បាប់ស្តីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់”

ដើម្បីរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់ស្តីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់” និងការ បង្កើតក្រុមការងារបច្ចេកទេសមួយជាសេនាធិការបម្រើឲ្យការងារនេះឲ្យលេចចេញជារូបរៀងឲ្យបានឆាប់រហ័សម្រាប់ ជាផល ប្រយោជន៍ជាតិទាំងមូល ថ្ងៃនេះនៅទីស្តីការក្រសួង ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត  ចម  ប្រសិទ្ធ  ទេសរដ្ឋមន្រ្តី  រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និងនវានុវត្តន៍ និង ឯកឧត្តម  កើតត  រឺទ្ធិ  រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលត្រូវបានតែងតាំងជាសហប្រធាន និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ១៨  បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជុំវិញការបង្កើតគណៈកម្មការអន្តរក្រសួង និងត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ នូវសមាសភាពគណៈកម្មការអន្តរក្រសួងផងដែរ។ បច្ចុប្បន្នភាពសមាសភាពគណៈកម្មការអន្តរក្រសួងបានមួយចំនួនធំរួចមក  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី  ចម  ប្រសិទ្ធ  និងឯកឧត្តម  កើត  រិទ្ធ  រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌  ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ  បានបង្ហាញនូវ ជំហររួមគ្នាដោយបញ្ជាក់ថា៖ដោយពិនិត្យឃេីញពីតម្រូវការចាំបាច់ ក្នុងការបន្តឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ការការពារ សុខមាលភាព  សុវត្ថិភាព សាធារណៈ  បរិស្ថាន  និង សង្គម  ប្រកបដោយ ការទទួល ខុសត្រូវ  និង មានប្រសិទ្ធភាពខ្ពស់  ជាពិសេសការគ្រប់គ្រងទំនិញ  និងសារធាតុគ្រោះថ្នាក់  ដើម្បីបញ្ចៀសរាល់មហន្តរាយ ដែលអាចកើតមានឡេីងជាយថាហេតុ  ច្បាប់ ស្តីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ”  ត្រូវតែបង្កើត ឡេីងឲ្យបានជាប្រញ៉ាប់តាមដែលអាចធ្វេីទៅបាន  ពីព្រោះ ច្បាប់នេះ  មានវិសាលភាព ក្នុងការត្រួតពិនិត្យ  ការផលិត  ការប្រេីប្រាស់  ការនាំចូល  ការនាំចេញ  ការដឹកជញ្ជូន  និងការស្តុកទំនិញគ្រោះថ្នាក់ ដែលអាចបង្កមហន្តរាយដល់មនុស្ស  សត្វ  បរិស្ថាន  និងសន្តិសុខ សង្គម  ។ ជាពិសេសគឺទប់ស្កាត់ឲ្យបានជាអតិបរមាពីការផលិតគ្រឿងញៀន  យកចេញពីសារធាតុគីមីផ្សំនាំចូល  ដែលពិតជាគ្រោះថ្នាក់និងមានការ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង